ពីនេះ ពីនោះ
«​រម្យ​», «​រុំ​» និង​«​រំ​» មានន័យ​ខុសគ្នា ឬ​ដូចគ្នា​?
01, Jul 2018 , 7:19 pm        
រូបភាព
ដោយ: ថ្មីៗ
 
​ទោះបី​ពាក្យ​ទាំងនេះ​មានតែ​មួយ​ព្យាង្គ និង​សូរសព្ទ​ដូចគ្នា​មែន តែមាន​អត្ថន័យ និង​ការសរសេរ​ផ្សេងគ្នា​។  វចនានុក្រម​ខ្មែរ​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់​ពាក្យ​ទាំងនេះ​ដូចតទៅ​។​


 
«​រម្យ​» សំដៅលើ​ភាព​គួរ​ឲ្យ​រីករាយ ជាទី​គាប់ចិត្ត ពិ​រោះ ល្អ ដែល​សម្រាប់​ប្រើ​រួមផ្សំ​នឹង​ពាក្យ​មួយចំនួន ដូចជា រម្យដ្ឋាន ឬ​រម្យស្ថាន ដូចនឹង​ពាក្យ រមណីយដ្ឋាន ដែរ​។ រម្យទម សមរម្យ បុរីរម្យ អភិរម្យ ជាដើម​។​
 
​ដោយឡែក​ពាក្យ «​រុំ​» មានន័យថា ក្រសោប​ព័ទ្ធ​ជិតជុំ​វិញ​, ចង​ព័ទ្ធ​, មូរ​ព័ទ្ធ​។ រុំ​របួស រុំខ្សែ រុំសុំ រុំ​ដោយ​ជិតដិត ផ្សែង​រុំ ផ្សេង​កាន់​, និយាយ​រុំៗ និយាយ​មិន​លះ មិន​ស្រឡះ​,​តែងសេចក្តី​រុំៗ តែងសេចក្តី​មិន​លះ​មិន​ក្បោះក្បាយ​។ 
 
​ចំណែក​ពាក្យ «​រំ​» ជា​កិរិយាសព្ទ មានន័យថា ទទូរ​គ្រប​ខ្លួន​បង្ហក់​កម្សួល​ចំហាយ​ផ្សែង​ដែល​ស្នោរ​ដោយ​ថ្នាំ​ក្តៅ​ចេញ​ញើស ពី​សារពាង្គកាយ ដើម្បី​ឲ្យ​ស្រាល​ខ្លួន ឲ្យ​ស្បើយ​រោគ​៕ 
 
 

Tag:
 ពន្យល់​ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com