ពីនេះ ពីនោះ
«​សិង​»,«​សិ​ង្គ​»,«​សឹង​»​និង​«​ស៊ឹង​»​បញ្ជាក់​ពី​របៀប​ប្រើ​ខុសគ្នា​ដូចម្តេច​?
02, Jul 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
 
​ពាក្យ​ទាំង​បួន​នេះ នៅក្នុង​សន្ទានុក្រម​សទិសសូរ​របស់​សម្តេច​ព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់​ពី​របៀប​ប្រើ​ខុសគ្នា សម្រាប់​ប្រើ​ក្នុង​សំណេរ​។ «​សិង​» សម្រាប់​ប្រើ​ចំពោះតែ​បព្វជិត តែប៉ុណ្ណោះ ដូចជា លោក​សិង​(​បព្វជិត​សិង​)​។ ឯ​ពាក្យ «​សិ​ង្គ​»​សំដៅលើ សីហៈ គឺ​សត្វ​តោ​។ ដោយឡែក​ពាក្យ «​សឹង​» រកកលនឹង​, ស្ទើរតែ​,​សឹងតែ​, ក៏បាន​ដែរ​។ ចំណែក​ពាក្យ «​ស៊ឹង​» មានន័យថា ស្ទើរនឹង​, វិះ​នឹង​។ ហែល​ទឹក​ជ្រៅ វិះ​នឹង​លង់ទឹក​បាត់ទៅហើយ​៕


Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com