ជាតិ
បាក់ឌុប
នៅសល់៥០ថ្ងៃទៀត បេក្ខជនត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ
× ភ្នំពេញ៖ គិតត្រឹមថ្ងៃទី១ កក្កដានេះ គឺនៅសល់តែ៥០ថ្ងៃទៀតប៉ុណ្ណោះ ការប្រឡងបាក់ឌុបឆ្នាំសិក្សា ២០១៧-២០១៨ កាន់តែខិតចូលមកដល់ ។ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនឹងប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ គឺថ្ងៃទី ២០-២១ ខែសីហា ឆ្នាំ២០១៨ ខាងមុខនេះ។
ក្នុងឆ្នាំនេះមានបេក្ខជនប្រឡងសរុបចំនួន ១១៧ ០៦១នាក់ មានបណ្ឌលប្រឡងចំនួន ១៩៥ ចែកចេញជា ៤៧១៦ បន្ទប់ ទូទាំង២៥ រាជធានី ខេត្ត ។
ក្រសួងនឹងប្រកាសលទ្ធផលនៅ រាជធានីភ្នំពេញ និងខេត្តកណ្ដាល នៅរសៀលថ្ងៃទី ១១ ខែកញ្ញា សម្រាប់តាមខេត្តផ្សេងៗនៅថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០១៨។
គួរលំលឹកថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា កាលពីឆ្នាំ ២០១៦-២០១៧ មានបេក្ខជនសរុបចំនួន ១០១, ៤១០នាក់ ទាំងថ្នាក់វិទ្យាសាស្ត្រ និងវិទ្យាសាស្ត្រសង្គម។ ក្នុងនោះសិស្សប្រឡងជាប់និទ្ទេស A៖ ចំនួន ៤២៤នាក់ និទ្ទេស B៖ ចំនួន ២,៤៦៤នាក់ និទ្ទេស C៖ ចំនួន ៥ ០០០នាក់, និទ្ទេស D៖ ចំនួន ៩,១២៣នាក់ និងនិទ្ទេស E៖ ចំនួន ៤៦,៦៥៧នាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com