កីឡាជាតិ
ជាតិ
AFF Women៖ ក្រោយលត់ទីម័រខាងកើត ១២-០ កម្ពុជាបន្តជួបម៉ាឡេស៊ីនៅយប់នេះ ក្រុមកីឡាការិនីជម្រើសជាតិកម្ពុជាពេលហ្វឹកហាត់ត្រៀមមុនជួបម៉ាឡេស៊ី, រូបភាពពីហ្វេសប៊ុកសហព័ន្ធកីឡាបាល់ទាត់កម្ពុជា
× ក្រុមកីឡាការិនីបាល់ទាត់ជម្រើសជាតិកម្ពុជា ត្រូវតទល់ជាមួយម៉ាឡេស៊ី សម្រាប់ជំនួបលើកទី២នៃពានរង្វាន់ AFF Women Championship 2018 នាម៉ោង៧យប់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨នេះ នៅកីឡដ្ឋាន Bumi Sriwijaya Stadium ក្នុងទីក្រុង Palembang ប្រទេសឥណ្ឌូណេស៊ី។
ក្រោយលត់ក្រុមទីម័រខាងកើតក្នុងលទ្ធផល ១២-០ នាជំនួបបើកឆាកកាលពីថ្ងៃទី៣០ មិថុនា ក្រុមកីឡាការិនីជម្រើសជាតិកម្ពុជាបន្តជួបក្រុមម៉ាឡេស៊ី សម្រាប់ជំនួបលើកទី២ពានរង្វាន់ AFF Women Championship 2018 ដែលរៀបចំនៅកីឡដ្ឋាន Bumi Sriwijaya Stadium ប្រទេសឥណ្ឌូណេស៊ី នាវេលាម៉ោង៧យប់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨នេះ។
សម្រាប់ជំនួបបើកឆាកក្រុមកីឡាការិនីជម្រើសជាតិម៉ាឡេស៊ីបានចាញ់ក្រុមអូស្ត្រាលីក្នុងលទ្ធផល ៧-០។ បច្ចុប្បន្នកម្ពុជាឈរកំពូលតារាងបណ្តោះអាសន្នមាន៣ពិន្ទុ ខណៈម៉ាឡេស៊ីឈរលេខារៀងទី៤មានសូន្យពិន្ទ។
បើតាមប្រវត្តិម៉ាឡេស៊ីធ្លាប់ចូលរួមការប្រកួតពានរង្វាន់បាល់ទាត់នារីកម្រិតអាស៊ាននេះចំនួន៧លើក(២០០៧, ២០០៨, ២០១០, ២០១២, ២០១៣, ២០១៥, ២០១៦) ហើយធ្លាប់ទទួលបានលេខ៣ម្តងនៅឆ្នាំ២០០៧ ពេលម្ចាស់ផ្ទះមីយ៉ាន់ម៉ាគ្រងជើងឯក។ ប៉ុន្តែក្រៅពីនេះ ម៉ាឡេស៊ី មិនធ្លាប់ឡើងដល់វគ្គពាក់កណ្តាលផ្តាច់នោះទេ ពោលគឺធ្លាក់ត្រឹមវគ្គជម្រុះតាមពូល។ សម្រាប់កម្ពុជា នេះជាការបង្ហាញខ្លួនដំបូងក្នុងពានរង្វាន់ AFF Women Championship នេះ៕
Tag:
បាល់ទាត់នារី
AFF Women Championship
ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com