កីឡាជាតិ
ជាតិ
AFF U19៖ កម្ពុជា​ប្រកួត​បើកឆាក​ជាមួយ​ព្រុយ​ណេ​នៅ​យប់​នេះ​
02, Jul 2018 , 11:47 am        
រូបភាព
សកម្មភាព U19 កម្ពុជាហ្វឹកហាត់ត្រៀមមុនការប្រកួតជាមួយជាមួយព្រុយណេ, រូបភាពពីហ្វេសប៊ុកសហព័ន្ធកីឡាបាល់ទាត់កម្ពុជា
សកម្មភាព U19 កម្ពុជាហ្វឹកហាត់ត្រៀមមុនការប្រកួតជាមួយជាមួយព្រុយណេ, រូបភាពពីហ្វេសប៊ុកសហព័ន្ធកីឡាបាល់ទាត់កម្ពុជា
ដោយ:
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​អាយុ​ក្រោម​១៩​ឆ្នាំ​កម្ពុជា ត្រូវ​តទល់​ជាមួយ​ក្រុម​ព្រុយ​ណេ សម្រាប់​ជំនួប​បើកឆាក​ពូ​ល B នៃ​ពានរង្វាន់ AFF U19 Championship 2018 នា​ម៉ោង​៧​យប់​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០១៨​នេះ នៅ​កីឡដ្ឋាន Gelora Joko Samudro Stadium ប្រទេស​ឥណ្ឌូណេស៊ី​។--

​បើតាម​ប្រវត្តិ​ក្រុម​ទាំងពីរ​ធ្លាប់​ជួបគ្នា​ក្នុង​ពានរង្វាន់​បាល់ទាត់​អាស៊ាន​កម្រិត​យុវជន​នេះ​ចំនួន​៣​លើក​រួចមកហើយ ដោយ​ឈ្នះ​ម្នាក់​១​លើក និង​ស្មើ​១​លើក​។ នា​ការប្រកួត​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​កាលពី​ឆ្នាំ​២០០២ ក្រុម​ទាំងពីរ​បានបញ្ចប់​ក្នុង​លទ្ធផល​ស្មើ ១-១​។ ដោយ​កាលណោះ ថៃ​គ្រង​ជើងឯក រីឯ​មី​យ៉ាន់​ម៉ា​ជើងឯក​រង ខណៈ​ឡាវ​ទទួលបាន​ចំណាត់ថ្នាក់​លេខ​៣ និង​វៀតណាម​លេខ​៤​។

​នៅ​ឆ្នាំ​២០០៧ ពេល​វៀតណាម​ ធ្វើជា​ម្ចាស់ផ្ទះ​ក្រុម​កម្ពុជា​បាន​ប្រកួត​ចាញ់​ក្រុម​ព្រុយ​ណេ​ក្នុង​លទ្ធផល ២-១​។ សម្រាប់​ការប្រកួត​ដែលមាន​៨​ក្រុម​ចូលរួម ម្ចាស់ផ្ទះ​វៀតណាម​គ្រង​ជើងឯក​ក្រោយ​យកឈ្នះ​ម៉ាឡេស៊ី ១-០ នា​ការប្រកួត​ផ្តាច់ព្រ័ត្រ រីឯថៃ ទទួលបាន​ចំណាត់ថ្នាក់​លេខ​៣​ ក្រោយ​យកឈ្នះ​មី​យ៉ាន់​ម៉ា ២-០​។

​នៅ​ឆ្នាំ​២០១៥ កម្ពុជា​បាន​យកឈ្នះ​ព្រុយ​ណេ​ក្នុង​លទ្ធផល ៥-១ នៅលើ​ទឹកដី​ឡាវ ដោយ​កាលនោះ​កម្ពុជា​បានបញ្ចប់​ក្នុង​លេខ​រៀង​ទី​៣​ក្នុង​ពូ​ល​មាន​៧​ពិន្ទុ ខណៈ​ព្រុយ​ណេ​ឈរ​លេខ​រៀង​ទី​៥​មាន​សូន្យ​ពិន្ទុ​។ ថៃ​បាន​គ្រង​ជើងឯក​ក្រោយ​យកឈ្នះ​វៀតណាម ៦-០ ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ ខណៈ​ម្ចាស់ផ្ទះ​ឡាវ​ទទួលបាន​ចំណាត់ថ្នាក់​លេខ​៣​ក្រោយ​យកឈ្នះ​ម៉ាឡេស៊ី ៣-២ ដោយ​ការទា​ត់បាល់​ពិន័យ​១១​ម៉ែត្រ​។ តែ​យ៉ាងណា ទាំង​កម្ពុជា​និង​ព្រុយ​ណេ​មិនដែល​ឡើងដល់​វគ្គ​ពាក់កណ្តាល​ផ្ទា​ច់​ព្រ័ត្រ ឬ​ផ្តាច់ព្រ័ត្រ​នោះឡើយ ពោលគឺ​ធ្លាក់​ត្រឹម​វគ្គ​ជម្រុះ​តាម​ពូ​ល​។ 

​សម្រាប់​ការប្រកួត​បើកឆាក​ពូ​ល A កាលពី​ថ្ងៃទី​១ ខែកក្កដា វៀតណាម​បានបញ្ចប់​ដោយ​គ្មាន​ការ​ស៊ុត​បញ្ចូល​ទី​ជាមួយ​ថៃ មុន​សិង្ហ​បុរី​ចាញ់​ហ្វីលីពីន ២-១ និង​ម្ចាស់ផ្ទះ​ឥណ្ឌូណេស៊ី​យកឈ្នះ​ឡាវ ៥-០៕     


Tag:
 បាល់ទាត់​
  AFF U19 Championship
  U19 កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com