​ពលរដ្ឋ​ខ្មែរ​១៤​នាក់​ដែល​ចាញ់បោក​មេខ្យល់​ទៅ​ចិន និង​ម៉ាឡេស៊ី វិល​មកដល់​កម្ពុជា​វិញ​

ជាតិ
សង្គមជាតិ
​ពលរដ្ឋ​ខ្មែរ​១៤​នាក់​ដែល​ចាញ់បោក​មេខ្យល់​ទៅ​ចិន និង​ម៉ាឡេស៊ី វិល​មកដល់​កម្ពុជា​វិញ​
02, Jul 2018 , 4:25 pm         626
រូបភាព
​ទូត​កម្ពុជា​ប្រចាំ​ប្រទេស ចិន និង​ម៉ាឡេស៊ី បាន​សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​នៃ​ប្រទេស​ទាំងពីរ ដោះស្រាយ​បញ្ហា និង​រៀបចំ​មាតុភូមិនិវត្តន៍​ពលរ​ដ្ឋ​ខ្មែរ​ចំនួន ១៤​នាក់ មក​ស្រុកកំណើត​វិញ​។ នេះ​បើតាម​សេចក្ដីជូនដំណឹង ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​។​



​ក្រសួងការបរទេស​បាន​ឲ្យ​ដឹងថា ពលរដ្ឋ​ខ្មែរ ៧​នាក់ ទៅ​ប្រទេស​ម៉ាឡេស៊ី ដែល​ទៅធ្វើ​ការ​ដោយ​ខុសច្បាប់ និង ស្ត្រី ៤​នាក់ ចាញ់បោក​មេខ្យល់​នាំ​ធ្វើដំណើរ​ពី​កម្ពុជា​ទៅ​រៀបការ​ដោយ​ខុសច្បាប់​នៅ​ចិន​។ ពួកគេ​បាន​មកដល់​កម្ពុជា​វិញ​អស់ហើយ​ត្រឹម​ថ្ងៃទី​២៩ ខែ​មុន​។ សូមបញ្ជាក់ថា ក្នុងចំណោម ១៤​នាក់ មានកូន​ក្មេង ៣​នាក់​៕


Tag:
 ពលរដ្ឋ​ខ្មែរ​
 ​បរទេស​
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង