កីឡាជាតិ
ជាតិ
ជើងឯក AFF នារី៖ កម្ពុជាចាញ់ម៉ាឡេស៊ី ៤-០ ក្នុងពូល A បន្ទាប់ពីឈ្នះទីម័រខាងកើត ១២-០
× ក្រុមកីឡាការិនីជម្រើសជាតិកម្ពុជាបានចាញ់ម៉ាឡេស៊ី ៤-០ សម្រាប់ជំនួបលើកទី២នៅក្នុងពូល A នៃពានរង្វាន់ AFF Women’s Championship ឆ្នាំ២០១៨ នៅក្រុង Palembang ប្រទេសឥណ្ឌូណេស៊ី បន្ទាប់ពីថៃយកឈ្នះទីម័រខាងកើត ៧-០។
គ្រាប់បាល់បញ្ចូលទីរបស់ម៉ាឡេស៊ី រកបាននៅ៥នាទី ដំបូងដែលសម្រេចបានដោយ Norhanisa Yahya មុននឹងបន្ថែម៣គ្រាប់បន្តបន្ទាប់ទៀតនៅតង់ទីពីរ។
នាការប្រកួតដំបូងក្នុងពូល កម្ពុជាយកឈ្នះទីម័រខាងកើត រហូតដល់១២-០ បន្ទាប់ពីម៉ាឡេស៊ី ចាញ់អូស្ត្រាលី ៧-០។ សម្រាប់ជំនួបបន្ទាប់ កម្ពុជាប៉ះថៃនៅថ្ងៃទី៤ ខែកក្កដា មុនពេលអូស្ត្រាលីជួបទីម័រខាងកើតនៅកីឡដ្ឋាន Bumi Sriwijaya Stadium ដូចគ្នា៕
© រក្សាសិទ្ធិដោយ thmeythmey.com