កីឡាជាតិ
ជាតិ
ជើងឯក AFF នារី​៖ កម្ពុជា​ចាញ់​ម៉ាឡេស៊ី ៤-០ ក្នុង​ពូ​ល A បន្ទាប់ពី​ឈ្នះ​ទី​ម័​រ​ខាងកើត ១២-០
02, Jul 2018 , 8:57 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រុម​កីឡាការិនី​ជម្រើសជាតិ​កម្ពុជា​បាន​ចាញ់​ម៉ាឡេស៊ី ៤-០ សម្រាប់​ជំនួប​លើក​ទី​២​នៅក្នុង​ពូ​ល A នៃ​ពានរង្វាន់ AFF Women’s Championship ឆ្នាំ​២០១៨ នៅ​ក្រុង Palembang ប្រទេស​ឥណ្ឌូណេស៊ី បន្ទាប់ពី​ថៃ​យកឈ្នះ​ទី​ម័​រ​ខាងកើត ៧-០​។​



​គ្រាប់​បាល់​បញ្ចូល​ទី​របស់​ម៉ាឡេស៊ី រកបាន​នៅ​៥​នាទី ដំបូង​ដែល​សម្រេចបាន​ដោយ  Norhanisa Yahya មុននឹង​បន្ថែម​៣​គ្រាប់​បន្តបន្ទាប់​ទៀត​នៅ​តង់​ទី​ពីរ​។​

​នា​ការប្រកួត​ដំបូង​ក្នុង​ពូ​ល កម្ពុជា​យកឈ្នះ​ទី​ម័​រ​ខាងកើត រហូតដល់​១២-០ បន្ទាប់ពី​ម៉ាឡេស៊ី ចាញ់​អូស្ត្រាលី ៧-០​។ សម្រាប់​ជំនួប​បន្ទាប់ កម្ពុជា​ប៉ះ​ថៃ​នៅ​ថ្ងៃទី​៤ ខែកក្កដា មុនពេល​អូស្ត្រាលី​ជួប​ទី​ម័​រ​ខាងកើត​នៅ​កីឡដ្ឋាន Bumi Sriwijaya Stadium ដូចគ្នា​៕


© រក្សាសិទ្ធិដោយ thmeythmey.com