ពីនេះ ពីនោះ
តើពាក្យ «ក្រឡុក» អាចប្រើជាផ្លូវការបានដែរឬទេ?
× មនុស្សទូទៅ ប្រាកដជាស្គាល់ពាក្យថា «ក្រឡុក» ដែលតែងតែនិយាយថា ក្រឡុកស្រា ក្រឡុកទឹកក្រូច ប៉ុន្តែភាគច្រើននៅតែមិនច្បាស់ថាពាក្យ «ក្រឡុក» នេះថាជាពាក្យខ្មែរ ឬកម្ចីពីបរទេសនៅឡើយទេ។ នៅក្នុងភាសាខ្មែរ មិនមានពាក្យ «ក្រឡុក»នេះទេ តែពលរដ្ឋខ្មែរ សឹងតែប្រើជាផ្លូវការទៅហើយ។
ពាក្យ«ក្រឡុក» គ្រាន់តែជាពាក្យដែលពលរដ្ឋខ្មែរនិយាយទៅតាមតែអាចយកបានតែប៉ុណ្ណោះ។ ចំណែកឯការសរសេរវិញ គេមិនប្រាកដថា សរសេរ«ក្រឡុក»នេះអាចទទួលយកបានដែរឬអត់ទេ។ ទោះបីពាក្យនេះ គេមិនទាន់បញ្ជាក់ថា ខុស ឬ ត្រូវយ៉ាងណាក៏ដោយ តែបើមិនប្រើពាក្យនេះ ក៏មិនមានដែលត្រូវជំនួសពាក្យថា «ក្រឡុក»នេះដែរ។ យ៉ាងណាក៏ដោយមហាជនទាំងអស់ ពេញនិយមប្រើពាក្យនេះជាទម្លាប់ទៅហើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com