ជាតិ
ចិន​ជួយ​ពង្រឹង​ទំនើបកម្ម​វិទ្យាសាស្ត្រ លើ​វិស័យ​អប់រំ​កម្ពុជា​
03, Jul 2018 , 8:39 am        
រូបភាព
ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយក្រុមហ៊ុនចិន នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨ (រូបភាពបានពីក្រសួងអប់រំ)
ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយក្រុមហ៊ុនចិន នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨ (រូបភាពបានពីក្រសួងអប់រំ)
​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​ត្រីភាគី​(MOU) ជាមួយ​ក្រុមហ៊ុន Tianwen Technology (Beijing) និង​ក្រុមហ៊ុន Huawei (Cambodia)    លើ​ការអភិវឌ្ឍ​បច្ចេកវិទ្យា​ព័ត៌មាន និង​សារគមនាគមន៍​ក្នុង​វិស័យ​អប់រំ នៅ​កម្ពុជា ។



​ការចុះហត្ថលេខា​លើ​អនុស្សរណៈ​នេះ ធ្វើឡើង​នៅ​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០១៨ ដោយ​លោក  ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ជាមួយ​លោក Yang Mu អគ្គនាយក​ក្រុមហ៊ុន Tianwen Technology (Beijing) និង​លោក Li Xiongwei អគ្គនាយក​ក្រុមហ៊ុន Huawei (Cambodia)​។​

​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នេះ ធ្វើឡើង​ក្នុង​គោលបំណង​លើកកម្ពស់​គុណភាព​អប់រំ តាមរយៈ​ការធ្វើ​ទំនើបកម្ម​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ដល់​សិស្ស និង​សាធារណៈជន​ឲ្យ​ទទួលបាន​សេវា​អប់រំ​ប្រកបដោយ​គុណភាព និង​ធនធាន​អប់រំ​សម្បូរបែប បម្រើការ​បង្រៀន និង​រៀន​ព្រមទាំង​ការរស់នៅ​ប្រសើរ​ជាង​មុន​៕


Tag:
 អប់រំ​
  ហង់ ជួន ណា​រ៉ុ​ន​
  MOU
© រក្សាសិទ្ធិដោយ thmeythmey.com