អត្ថបទពាណិជ្ជកម្ម
AIA Cambodia រួម​ដៃ​ជាមួយ​អម្រឹត ដើម្បី​លើកស្ទួយ​សុវត្ថិភាព​ហិរញ្ញវត្ថុ និង​សុខុមាលភាព​ប្រជាជន​កម្ពុជា​
03, Jul 2018 , 11:50 am        
រូបភាព
ដោយ:
​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អម្រឹត និង​ក្រុមហ៊ុន​ធានារ៉ាប់រង​ជីវិត អេ អាយ អេ ( ខេ​ម​បូ​ឌា )​ឡាយ​ហ្វ៍ អិន​សួ​រេ​ន ម​.​ក ( AIA CAMBODIA ) បាន​ចាប់​ដៃគូ​គ្នា​យ៉ាង​ពេល​លេញ ដើម្បី​លើកស្ទួយ​សុវត្ថិភាព​ហិរញ្ញវត្ថុ និង​សុខុមាលភាព​របស់​ប្រជាជន​កម្ពុជា តាមរយៈ​ការផ្ដល់ជូន​ការការពារ​ឈានមុខ​គេ​ក្នុង​ទីផ្សារ​ទៅកាន់​អតិថិជន​។ 

​ការប្រកាស​ពី​ការសហការ​គ្នា​រវាង​ក្រុមហ៊ុន​ទាំង​២​នេះ ធ្វើឡើង​នៅ​ថ្ងៃទី​២ ខែកក្កដា នៅ​ការិយាល័យ​កណ្តាល​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អម្រឹត ជាមួយនឹង​វត្តមាន​ភ្ញៀវកិត្តិយស​ជាច្រើនរូប មាន​តំណាង ពី​ក្រសួង​សេដ្ឋកិច្ច និង​ហរិញ្ញវត្ថុ​លោកស្រី ហោ សុ​វ​ឌ្ឍ​នា អនុប្រធាននាយកដ្ឋាន​ធានារ៉ាបរង និង​សោធន និង​ថ្នាក់ដឹកនាំ​កំពូល​របស់​ក្រុមហ៊ុន AIA និង​អម្រឹត ក៏ដូចជា អតិថិជន និង​បុគ្គលិក​របស់​ក្រុមហ៊ុន​ទាំងពីរ​ជាច្រើន​នាក់​ផងដែរ​។



​ការសហការ​នេះ គឺ​ដើម្បី​បំពេញ​ឲ្យ​គ្នា​ទៅវិញទៅមក នៃ​សេវាកម្ម និង​ដំណោះស្រាយ​របស់​ស្ថាប័ន​ទាំងពីរ ដែល​បង្កើត​ឲ្យ​មានការ​ផ្ដល់ជូន​យ៉ាង​ពេញលេញ ចំពោះ​តម្រូវការ និង​ការការពារ​ហិរញ្ញវត្ថុ​សម្រាប់​អតិថិជន​។ ចាប់ពីពេលនេះ​តទៅ  អតិថិជន​អម្រឹត នឹងមាន​ឱកាស​ទទួល​បានការ​ប្រឹក្សា​ប្រកបដោយ​វិជ្ជាជីវៈ និង​ដំណោះស្រាយ​ធានារ៉ាប់រង​ជីវិត របស់ អេ អាយ អេ ខេ​ម​បូ​ឌា ដែលជា​ក្រុមហ៊ុន​នាំយក​ការធានា លើ​ការព្យាបាល​ជំងឺ​ធ្ងន់ធ្ងរ​ដំបូងបង្អស់​នៅ​កម្ពុជា​។​

​លោក Richard Bates អគ្គនាយក​ក្រុមហ៊ុន អេ អាយ អេ ខេ​ម​បូ​ឌា បានបញ្ជាក់​ពី​ភាព​រីករាយ ដែល AIA បានរួម​ដំណើរ​ជាមួយ​អម្រឹត ក្នុងការ​ផ្ដល់ជូន​ការការពារ​ដ៏​ល្អ​បំផុត សម្រាប់​សុខភាព និង​ហិរញ្ញវត្ថុ ដែល​អតិថិជន​របស់​ខ្លួន​ត្រូវការ​។ លោក Richard Bates បញ្ជាក់បន្ថែម​ដូច្នេះ​៖«​ក្នុងនាម​ជា​ក្រុមហ៊ុន​ធានារ៉ាប់រង​ជីវិត​ធំជាងគេ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដែលមាន​បទពិសោធន៍ និង​ជំនាញ​ជិត​មួយ​សតវត្ស​មកហើយ  យើង​ជឿជាក់ថា អេ អាយ អេ ខេ​ម​បូ​ឌា ពិតជា​អាច​បម្រើ​អតិថិជន​របស់​ដៃគូ មីក្រូហិរញ្ញវត្ថុ ដ៏​ល្អឥតខ្ចោះ និង​យូរអង្វែង​មួយ​នេះ​។ តាមរយៈ​ការចាប់​ដៃគូ​នេះ យើង​អាច​បម្រើ​ប្រជាពលរដ្ឋ​បាន​កាន់តែច្រើន និង​នៅ​គ្រប់ផ្នែក​នៃ​ប្រទេស ហើយ​យើង​ប្តេជ្ញា​ការពារ និង​លើកស្ទួយ​ការរស់នៅ​របស់​ប្រជាជន​កម្ពុជា ឲ្យ​កាន់តែ​ប្រសើរ​។​



​លោក ជា ផល្លា​រិ​ន អគ្គនាយក គ្រឹះស្ថាន​មីក្រូ​ហរិញ្ញវត្ថុ អម្រឹត បាន​ឲ្យ​ដឹងថា គោលដៅ​ចម្បង​សំខាន់បំផុត​នៃ​ការចាប់​ដៃគូ​នេះ គឺ​ការនាំយក​នូវ​ផលប្រយោជន៍​បន្ថែម និង​ភាព​ស្ងប់ចិត្ត​កាន់តែ​ប្រសើរ ជូន​ដល់​អតិថិជន​។ លោក ជា ផល្លា​រិ​ន បញ្ជាក់ថា​៖«​យើង​រីករាយ ដែល​បាន​សហការ​ជាមួយនឹង អេ អាយ អេ ខេ​ម​បូ​ឌា ដើម្បី​បំពេញតម្រូវការ​ហិរញ្ញវត្ថុ​រយៈពេល​វែង​រប​ស់​ប្រជាជន​កម្ពុជា ឲ្យ​កាន់តែ​ប្រសើរ​ជាង​មុន​។ យើង​ក៏​សូម​អរគុណ​ដល់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​វិស័យ​ធានារ៉ាប់រង​ផងដែរ​»៕





 ( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com