ពីនេះ ពីនោះ
ហេតុអ្វី​បានជា​គេ​ហៅថា «​បឹងទំពុន​»?
04, Jul 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​បញ្ជាក់ថា «​បឹងទំពុន​»​នេះ គេ​ហៅ​តាំងពី​សម័យ​ព្រះរាជ​ចេស្តា​។  បើតាម​ប្រសាសន៍​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត «​បឹងទំពុន​»​នេះ ពលរដ្ឋ​ខ្មែរ​ពី​ដើម​គេ​ហៅថា បឹង​ទំ​លេ​។ ការដែល​ហៅថា «​បឹងទំពុន​» នេះ​គេច​ង់​សំដៅលើ​អ្នក​ដែល​ប្រព្រឹត្ត​ខុស​ក្នុង​ព្រះពុទ្ធសាសនា​។ ហើយ​កាលនោះ​ទៀត​មាន​ជនជាតិ​ទំពុន មក​ធ្វើ​ជំនួញ​នៅ​ស្រុក​ខ្មែរ ទើប​ជាប់​ឈ្មោះថា «​បឹងទំពុន​» រហូតមកដល់​សព្វថ្ងៃ​នេះ​។



​ដើម្បី​ជ្រាប​ឲ្យ​កាន់តែច្បាស់ សូម​តាមដាន​ទស្សនា​ស្តាប់​ពី​ការបកស្រាយ​របស់​សម្តេច​ព្រះសង្ឃរាជ ជួន ណាត ខាងក្រោម​ដូចតទៅ​៖




«​បឹងទំពុន​» សព្វថ្ងៃ​ស្ថិតនៅ​ប៉ែក​ខាងត្បូង​រាជធានី​ភ្នំពេញ ភូមិ​ត្នោតជ្រំ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ ដែល​ស្ថិតនៅតាម​បណ្តាញ​ផ្លូវជាតិ​លេខ​២៧១ ដែលជា​តំបន់​អភិវឌ្ឍន៍​លើ​សំណង់​គ្រប់​វិស័យ​ផងដែរ​៕



Tag:
 ពន្យល់​ពាក្យ​
  បឹងទំពុន​
© រក្សាសិទ្ធិដោយ thmeythmey.com