កម្ពុជា​ត្រូវការ​ឈ្នះ​ថៃ រសៀល​នេះ ដើម្បី​បង្កើន​ឱកាស​ប្រជែង​កៅអី​វគ្គ​បន្ត​នៃ AFF Women
កីឡាជាតិ
ជាតិ
កម្ពុជា​ត្រូវការ​ឈ្នះ​ថៃ រសៀល​នេះ ដើម្បី​បង្កើន​ឱកាស​ប្រជែង​កៅអី​វគ្គ​បន្ត​នៃ AFF Women
04, Jul 2018 , 10:31 am        
រូបភាព
រូបភាពពីហ្វេសប៊ុកសហព័ន្ធកីឡាបាល់ទាត់កម្ពុជា
រូបភាពពីហ្វេសប៊ុកសហព័ន្ធកីឡាបាល់ទាត់កម្ពុជា
​ក្រុម​កីឡាការិនី​ជម្រើសជាតិ​កម្ពុជា ត្រូវការ​ឈ្នះ​ម្ចាស់​ជើងឯក​៣​ជំនាន់​ថៃ នៅថ្ងៃនេះ ដើម្បី​បង្កើន​ឱកាស​ក្នុងការ​ប្រជែង​កៅអី​វគ្គ​បន្ត​នៃ​ពានរង្វាន់ AFF Women Championship 2018 នៅ​ប្រទេស​ឥណ្ឌូណេស៊ី​។ ពូ​ល A នេះដែរ ក្រុម​អូស្ត្រាលី​ត្រូវ​ប្រជែង​ជាមួយ​ទី​ម័​រ​ខាងកើត​នៅ​ម៉ោង​៧​យប់ នា​កីឡដ្ឋាន Bumi Sriwijaya Stadium ដូចគ្នា​។ នា​ការប្រកួត​បើកឆាក កម្ពុជា​លត់​ទី​ម័​រ​ខាងកើត​ក្នុង​លទ្ធផល ១២-០ តែ​ចាញ់​ម៉ាឡេស៊ី ៤-០ នា​ការប្រកួត​លើក​ទី​២​។​



​ក្រោយ​ចាញ់​ម៉ាឡេស៊ី ៤-០ ក្នុងជំនួប​លើក​ទី​២​ពូ​ល A កាលពី​ថ្ងៃទី​២ ខែកក្កដា ក្រុមកីឡា​ការិនី​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា ត្រូវការ​ឈ្នះ​ក្រុមកីឡា​ការិនី​ថៃ ដើម្បី​បង្កើន​ឱកាស​ក្នុងការ​ប្រជែង​កៅអី​វគ្គ​បន្ត​នៃ​ពានរង្វាន់ AFF Women Championship ប្រចាំឆ្នាំ​២០១៨​។ តែ​យ៉ាងណា វា​មិនមែន​ងាយស្រួល​ក្នុងការ​យកឈ្នះ​សម្រាប់​កម្ពុជា ដែល​ទើប​ចូលរួម​ជា​លើកដំបូង​នោះទេ ព្រោះ​ថៃ​ជា​ក្រុម​ខ្លាំង​ពោរពេញ​ដោយ​បទពិសោធ ដែល​ធ្លាប់​ឈ្នះ​ជើងឯក​៣​ជំនាន់​ប្រចាំ​ព្រឹត្តិការណ៍​នេះ​។

​បើ​មើល​ការប្រកួត​កន្លងមក​ក្នុង​ពូ​ល​នេះ ក្រុម​កីឡាការិនី​ជម្រើសជាតិ​កម្ពុជា បាន​លត់​ក្រុម​ទ័​រ​ខាងកើត ១២-០ ខណៈ​ក្រុម​កីឡាការិនី​ថៃ បាន​យកឈ្នះ​ក្រុម​នេះ​ក្នុង​លទ្ធផល ៨-០​។ បច្ចុប្បន្ន​កម្ពុជា​ឈរ​កំពូល​តារាង​មាន​៣​ពិន្ទុ រីឯ​ថៃ ឈរ​លេខ​រៀង​ទី​២​មាន​៣​ពិន្ទុ​ដូចគ្នា​។ តែ​ថៃ ទើបតែ​ប្រកួត​បាន​១​លើក​តែប៉ុណ្ណោះ ខណៈ​កម្ពុជា​ប្រកួត​២​លើក​។​

​ថៃ ធ្លាប់​គ្រង​ជើងឯក​ប្រចាំ​ព្រឹត្តិការណ៍​នេះ ចំនួន​៣​លើក​(២០១១, ២០១៥ និង ២០១៦), ជើងឯក​រង​១​លើក​(២០០៧) និង​លេខ​៣​ចំនួន​៣​លើក​(២០០៦, ២០០៨, ២០១២)​។ 

​កម្ពុជា​ត្រូវ​ប្រជែង​តទល់​ជាមួយ​ថៃ នា​ការប្រកួត​លើក​ទី​៣​ពូ​ល A នៃ​ពានរង្វាន់ AFF Women Championship 2018 នៅ​ម៉ោង​៤​រសៀល​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០១៨ នា​កីឡដ្ឋាន Bumi Sriwijaya Stadium ប្រទេស​ឥណ្ឌូណេស៊ី​។ នៅ​ថ្ងៃ​ពុធ នេះដែរ ក្រុម​អូស្ត្រាលី ដែល​យកឈ្នះ​ម៉ាឡេស៊ី ៧-០ ត្រូវ​ជួប​ទី​ម័​រ​ខាងកើត​នៅ​ម៉ោង​៧​យប់ នា​កីឡដ្ឋាន​នេះ​ផងដែរ​៕   


Tag:
 បាល់ទាត់​នារី​
  AFF Women
  ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com
Array ( [0] => 66481 [1] => 31,9 [2] => កម្ពុជា​ត្រូវការ​ឈ្នះ​ថៃ រសៀល​នេះ ដើម្បី​បង្កើន​ឱកាស​ប្រជែង​កៅអី​វគ្គ​បន្ត​នៃ AFF Women [3] => content [4] => [5] => បាល់ទាត់​នារី​, AFF Women, ឥណ្ឌូណេស៊ី [6] => 69 [7] => 0 [8] => )