អត្ថបទពាណិជ្ជកម្ម
NABA នៅ​ណាហ្គា​២ ផ្តល់ជូន​ការសម្តែង​សិល្បៈ​ចម្រុះ​ពណ៌​ដ៏​អស្ចារ្យ​គ្មាន​ពីរ​នៅ​កម្ពុជា​
06, Jul 2018 , 8:59 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ត្រៀមខ្លួន​ដើម្បី​ទទួលយក​នូវ​អារម្មណ៍​ដ៏​ប្លែក​ពី ព្រឹត្តិការណ៍​សិល្បៈ​ចម្រុះ​ពណ៌ Viva La Colours ដ៏​មហស្ចារ្យ​នៅ​សាល​មហោស្រព NABA នៅ​ណាហ្គា​២ ចាប់ពី​ថ្ងៃ​សៅរ៍ ទី​៧ កក្កដា​នេះ​តទៅ ក្លាយជា​ទស្សនិកជន​ដំបូង​គេ​បង្អស់​ដែល​មក​ទស្សនា​ការសម្តែង​ដ៏​អស្ចារ្យ​នេះ​! ចូល​ទស្សនា​ដោយ​សេរី​! ចូលរួម​សម្តែង​ដោយ​សិល្បករ​-​សិល្បការិនី​ជាតិ និង​អន្តរជាតិ​ល្បីឈ្មោះ​ជាច្រើន​ក្រុម​។

​ការសម្តែង​លំដាប់​ពិភពលោក​នេះ នឹង​ផ្តល់នូវ​ទស្សនីយភាព​ចម្រុះ​ពណ៌​ដ៏​ប្លែក​មិន​ធ្លាប់​មាននៅ​កម្ពុជា​អមដោយ​ការចាក់​បញ្ចាំង​ភ្លើង​ចម្រុះ​ពណ៌ និង​រូបភាព​វីដេអូ 3D mapping ដ៏​ប្លែក​ភ្នែក​! ការសម្តែង​ថ្មីស្រឡាង​នេះ រួមមាន​ការសម្តែង​ចម្រៀង រាំ និង​សៀក​រហ័ស​កម្ម​ដែល​លោកអ្នក​មិន​ធ្លាប់​ទស្សនា​។​

​ជាពិសេស ពុក​ម៉ែ​បងប្អូន​ទាំងអស់ នឹង​បាន​ទស្សនាការ​សម្តែង​លំដាប់​ពិភពលោក​របស់​កំពូល​អ្នក​សម្តែង​សៀក​លើ​អាកាស​ពីរ​នាក់​បងប្អូន​មកពី​ប្រទេស​អេ​ត្យូ​ពី​នៃ​ទ្វីបអាហ្វ្រិក​ដែល​ពួកគេ​បានធ្វើ​ឲ្យ​ទស្សនិកជន​ជុំវិញ​សកលលោក​ស្ញើ​ច​សរសើរ​នៅក្នុង​កម្មវិធី Spain’s Got Talent​និង​ទទួល​ការ​ចុច​ប៊ូ​តុង​មាស​ពី​គណកម្មការ​ថែម​ទៀតផង​! នៅពេលនេះ ពួកគេ​នឹងចូលរួម​សម្តែង​ជាមួយ​ក្រុម​រាំ​ដ៏​រស់​រវើក​មកពី​ប្រទេស​កូ​ឡុំ​ប៊ី​ប្រចាំ​ណាហ្គា​វើ​ល​ដ៍ដែល​ធានាថា​ពិតជា​ប្លែក​!​ការសម្តែង​សៀក​ដ៏​មហស្ចារ្យ​មួយទៀត គឺ​លោក​អ្នកនឹង​បាន​ជួប​ជាមួយ​អ្នក​សម្តែង​សៀក​រហ័ស​ដូច​ផ្លេកបន្ទោរ​មកពី​ប្រទេស​រុស្ស៊ី​ដែល​ពួកគាត់​អាច​ប្តូរ​សម្លៀកបំពាក់​ពីមួយ​ឈុត​ទៅមួយ​ឈុត​ក្នុង​រយៈពេល​តិចជាង​មួយ​វិនាទី ខណៈ​អ្នក​សម្តែង​សៀក​សន្លឹក​បៀ​មកពី​តៃវ៉ាន់​ក៏​នឹង​បង្ហាញ​វត្តមាន​ផងដែរ​។​



​ចូល​ទស្សនា​ឥតគិតថ្លៃ​សម្រាប់​គ្រប់ៗ​គ្នា​! ណាហ្គា​វើ​លដ៍ ផ្តល់ជូន​កន្លែង​អង្គុយ​ដ៏​មាន​ផាសុកភាព​ចំនួន ១.០០០ កៅអី​មក​មុន​បាន​មុន​! កុំ​ភ្លេច​នាំ​ក្រុមគ្រួសារ និង​មិត្ត​ភ័ក្តិ​មកជា​មួយ​ផង ។ កុមារ​ក៏​អាច​ចូល​ទស្សនា​ការសម្តែង​លំដាប់​ផ្កាយ​៥​នេះ​បាន​ផងដែរ ។ ការសម្តែង​នេះ នឹង​ផ្តល់ជូន​ពីថ្ងៃ​ទី ៧ កក្កដា រហូតដល់​ថ្ងៃទី ១២ សីហា នៅ​ម៉ោង ៧:៣០​យប់​ពី​រៀងរាល់ថ្ងៃ​ពុធ​ដល់​អាទិត្យ នៅ​សាល​មហោស្រព​លំដាប់​ពិភពលោក NABA នៅ​ណាហ្គា​ទី ២​។​

​មុន​ទស្សនា​ការសម្តែង លោកអ្នក​អាចមក​ពិសា​ប៊ុ​ហ្វេ​អន្តរជាតិ​ពេល​ល្ងាច​នៅ​ភោជនីយដ្ឋាន​ប្រណីត 2Pangea ពី​ម៉ោង ៥:៣០​ល្ងាច​ដល់​ម៉ោង ៧:៣០ យប់​រៀងរាល់ថ្ងៃ ២ នាក់​គិតថ្លៃ ១ នាក់​ប៉ុណ្ណោះ​! ភោជនីយដ្ឋាន​ប្រណីត​នេះ​មាន​ទីតាំង​ទល់មុខ​សាល​មហោស្រព NABA នៅ​ជា​ន់ទី​២​ណាហ្គា​ទី​២ ដែលជា​ភោជនីយដ្ឋាន​ប៊ុ​ហ្វេ​អន្តរជាតិ​ដែលមាន​ប្រវែង​វែង​ជាងគេ​ក្នុង​រាជធានី​ភ្នំពេញ ២ នាក់​ចំណាយ​តែ ៣៣$ ប៉ុណ្ណោះ​(​មានន័យថា ម្នាក់​ចំណាយ ១៦,៥០$ ប៉ុណ្ណោះ​) ចំណែក​ប៊ុ​ហ្វេ​ថ្ងៃត្រង់​ពី​ម៉ោង ១២ ថ្ងៃត្រង់​ដល់​ម៉ោង ២:៣០ រសៀល លោកអ្នក​ចំណាយ​តែ ២៨$ ប៉ុណ្ណោះ​សម្រាប់ ២ នាក់ ។ ផ្តល់ជូន​ចំណតរថយន្ត​ឥតគិតថ្លៃ​ផងដែរ​នៅក្នុង​អាគារ​ណាហ្គា​២៕

(អត្ថបទពាណិជ្ជកម្ម)

Tag:
 ណាហ្គា​វើ​ល
© រក្សាសិទ្ធិដោយ thmeythmey.com