ជាតិ
សង្គមជាតិ
សសយក ខេត្តសៀមរាបប្រគល់ធុងសំរាម ៥០០ដល់សាលារៀន ផ្សារ និងសាលាក្រុង
× សៀមរាប៖ ដើម្បីរួមចំណែកក្នុងការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងមានរបៀបរៀបរយនោះ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប (សសយក) បានប្រគល់ធុងសំរាមចំនួន ៥០០ធុង ទៅដល់គ្រឹះស្ថានសិក្សា ផ្សារ និងទៅសាលាក្រុងសៀមរាប។
ក្នុងពិធីប្រគល់ធុងសំរាម ដែលរៀបចំឡើងនៅបរិវេណសួនច្បារព្រះរាជដំណាក់ នៅថ្ងៃទី៤ ខែកក្កដា លោក ទៀ សីហា អភិបាលរងខេត្ត និងជាប្រធាន សសយក ខេត្តសៀមរាប បានលើកឡើងថា គោលបំណងនៃពិធីនេះ គឺដើម្បីជំរុញការគ្រប់គ្រងបញ្ហាអនាម័យនៅក្នុងខេត្ត ដូចជាបញ្ហាថង់ប្លាសិ្ទក សំរាមនៅតាមដងស្ទឹងសៀមរាប តាមផ្សារ និងតាមទីសាធារណនានា។ លោកបន្ថែមថា បញ្ហាសំរាមជាបញ្ហាប្រឈមដែលគេត្រូវគិតគូរជាចាំបាច់ ពិសេសខេត្តសៀមរាបដែលជាគោលដៅលេខមួយសម្រាប់ទេសចរជាតិ និងអន្ដរជាតិ។
ក្រៅពីនេះ លោក ទៀ សីហា ក៏បានជំរុញឱ្យអាជីវករលក់ដូរនៅតាមដងផ្លូវ ម្ចាស់ផ្ទះសំណាក់ សណ្ឋាគារ ភោជនីយដ្ឋាន ក៏ដូចជាប្រជាពលរដ្ឋ ត្រូវយល់ដឹង និងសហការគ្នាដើម្បីថែរក្សាបរិស្ថានក្រុងសៀមរាបឱ្យបានល្អប្រសើរ ស័ក្ដិសមជារមណីយដ្ឋានទេសចរណ៍ប្រវត្ដិសាស្ដ្រដ៏ល្បីល្បាញ ដែលពិភពលោកទទួលស្គាល់ និងជាកន្លែងមួយដែលគ្មានសំរាម៕
© រក្សាសិទ្ធិដោយ thmeythmey.com