ពីនេះ ពីនោះ
ពាក្យ «​ជួ​» មានន័យថា​អាក្រក់ ចំណែក «​ជួរ​» មានន័យថា​ជាការ​តម្រៀប​ត​គ្នា
07, Jul 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​រវាង​ពាក្យ​ទាំងពីរ​នេះ សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់​អត្ថន័យ​ខុសគ្នា​យ៉ាងច្បាស់​ថា​៖



«​ជួ​» មានន័យថា អាក្រក់​, ដែល​ឆ្គង​មិនសូវ​ស្គាល់​ក្តី​គួរសម​។ ឧទាហរណ៍​៖ មនុស្ស​ជួ​(​មនុស្ស​អាក្រក់​), ជួជាតិ​(​ដែលមាន​ជាតិ​ទន់ទាប​, អាក្រក់​, ថោក ជួជាតិ​, គឺ​អាក្រក់​ណាស់​។ ជួរួ (​ដែល​ជួ​ពន់ពេក​)​។ 

​ចំណែក «​ជួរ​» ដែល​សំដៅលើ ការ​តម្រៀប​គ្នា​ជា​ជួរ​, ឈរ​ជា​ជួរ​, ដាំពោត​ជា​ជួរ​, ដាំ​ដើមឈើ​ជា​ជួរ​។ «​ជួរ​» នៅក្នុង​ន័យ​ម្យ៉ាង​ទៀតថា ជា​តំណ​វង្ស​ត្រកូល​នៃ​បុព្វបុរស ដូចជា ជួរខាងម្តាយ​, ជួរខាងឪពុក​ម្តាយ ជាដើម​៕  


Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com