អត្ថបទពាណិជ្ជកម្ម
IDP Education នឹង​រៀបចំ​ពិព័រណ៍​អាហារូបករណ៍​សិក្សា​នៅ​អូស្ត្រាលី​លើក​ទី​២ នៅ​ថ្ងៃទី​១២​ខែកក្កដា
05, Jul 2018 , 3:13 pm        
រូបភាព
ដោយ:
​នៅ​ថ្ងៃទី ១២ ខែកក្កដា ខាងមុខ ស្ថាប័ន IDP Education នឹង​រៀបចំ​កម្មវិធី​ពិព័រណ៍​អាហារូបករណ៍​ពី​ការសិក្សា​នៅ​អូស្ត្រាលី នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ ចាប់ពី​ម៉ោង​១​សៀ​ល ដល់​៧​ល្ងាច​។ ពិព័រណ៍​ការសិក្សា​នេះ ធ្វើឡើង​ក្នុង​បំណង​ផ្តល់​ជា​វេទិកា​ដ៏​ល្អ​បំផុត សម្រាប់​សិស្ស និស្សិត និង​អាណាព្យាបាល ជួប​ផ្ទាល់​ជាមួយ​សាលា សាកលវិទ្យាល័យ និង​ស្ថាប័ន​អប់រំ​ល្បីៗ មកពី​ទូទាំង​អូស្ត្រាលី ដែល​អាច​ផ្តល់​ការណែនាំ​អំពី​ជម្រើស​សិក្សា តម្លៃ​សិក្សា តម្លៃ​ការរស់នៅ និង​ការដាក់​ពាក្យសុំ​ទិដ្ឋាការ​ទៅ​សិក្សា​នៅ​អូស្ត្រាលី​។​

​ពិព័រណ៍​អាហារូបករណ៍ ពី​ការសិក្សា​នៅ​អូស្ត្រាលី លើក​ទី​២​នេះ នឹងមាន​ស្ថាប័ន​អប់រំ​អូស្ត្រាលី​ចំនួន ៣៦ ចាប់ពី​កម្រិតសិក្សា​ថ្នាក់​វិទ្យាល័យ ដល់​ថ្នាក់​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ថ្នាក់បណ្ឌិត ក្នុងការ​ផ្តល់យោបល់​ជូន​ដល់​សិស្ស និស្សិត និង អាណាព្យាបាល អំពី​ជម្រើស​សិក្សា​នៅ​ប្រទេស​អូស្ត្រាលី នៅក្នុង​កម្មវិធី​ពិព័រណ៍​ពី​អាហារូបករណ៍ និង​ការសិក្សា​នៅ​អូស្ត្រាលី​។ អ្វីដែល​ពិសេស​ទៀត​នោះ​កម្មវិធី​នេះ​នឹងមាន​ការចូលរួម ពី​វាគ្មិន ក៏ដូចជា​អតីត​និស្សិត​អាហារូបករណ៍​ទៅ​ក្រៅប្រទេស ដើម្បី​ផ្តល់នូវ​គន្លឹះ និង​បទពិសោធន៍​ល្អៗ​ជាច្រើន ដល់​អ្នក​ចូល​រូ​ម​ផងដែរ​។​



​កញ្ញា ឆាង ពីសី សិស្ស​មកពី​វិទ្យាល័យ​ទួល​ទំពូង ដែល​បានមក​ចូលរួម​កម្មវិធី​ពិព័រណ៍​ការសិក្សា​នៅ អូស្ត្រាលី កាលពី​ខែមីនា បាន​និយាយថា កញ្ញា​ពិតជា​ចង់ទៅ​សិក្សា​នៅ​ប្រទេស​អូស្ត្រាលី​ខ្លាំងណាស់ ពីព្រោះ វា​ជា​ក្តី​ស្រមៃ​របស់​នាង​តាំងពី​កុមារភាព​មក​។ កញ្ញា ឆាង ពីសី បន្តទៀត​ដូច្នេះ​៖«​ការចូលរួម​កម្មវិធី​ពិព័រណ៍​ការសិក្សា​នៅ​អូស្ត្រាលី ដែល​រៀបចំឡើង​ដោយ​ស្ថាប័ន IDP Education ពិតជា​ធ្វើ​យើង​យល់ដឹង​ច្រើន ទាក់ទង​ទៅនឹង​បទបញ្ជា​របស់​សាលា និង​ព័ត៌មាន​សំខាន់ៗ​ជាច្រើន​ទៀត ទាក់ទង​នឹង​ការសិក្សា​នៅ​បរទេស​»​។​

​ជាមួយគ្នានេះដែរ មជ្ឈមណ្ឌល​អូ​ស្រា្ត​លី​សម្រាប់​ការបណ្តុះបណ្តាល (ACE) ក៏​នឹងមាន​វត្តមាន​ក្នុង​កម្មវិធី​នេះ ដើម្បី​ផ្តល់នូវ​ព័ត៌មាន​ទាក់ទង​នឹង​ការសិក្សា​ភាសា​អង់គ្លេស ដើម្បី​ត្រៀមខ្លួន​បំពេញ​លក្ខខណ្ឌ របស់​ស្ថាប័ន​អប់រំ​អូស្ត្រាលី​។ មន្ត្រី​មណ្ឌល​ប្រលង IELTS ប្រចាំ​ប្រទេស​កម្ពុជា ក៏​នឹង​ត្រៀមខ្លួន​ផ្តល់ ប្រឹក្សា​ពី ការចុះឈ្មោះ​ប្រលង និង​ការ​ត្រៀមប្រលង IELTS​។​បន្ថែមទៀត​នោះ​ក៏មាន​វត្តមាន​របស់​ម​ន្ត្រី​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​ផ្នែក ទិដ្ឋាការ ក៏​នឹងចូលរួម​ពិព័រណ៍​ការសិក្សា​នេះ​ផងដែរ​។​



​មន្ត្រី​អន្តោប្រវេសន៍​នៃ​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​នៅ​ប្រទេស​កម្ពុជា មានប្រសាសន៍ថា ប្រទេស​អូស្ត្រាលី​ត្រូវបាន​គេ​ស្គាល់​ទូទាំង​ពិភពលោក ថា​ជា​ប្រទេសមួយ ដែលមាន​ភាពសម្បូរ​បែប និង​ការស្វាគមន៍​ហើយក៏​ត្រូវបានគេទទួលស្គាល់​ថា​ជា​ប្រទេស ដែល​ផ្តល់​ការអប់រំ​ថ្នាក់​ពិភពលោក​។​

​គួររំលឹកថា ប្រទេស​អូស្ត្រាលី គឺ​មុខសញ្ញា​ដ៏​ពេញនិយម​មួយ សម្រាប់​សិស្ស និស្សិត​កម្ពុជា ក្នុង​ការបន្ត​សិក្សា​។ លើសពីនេះ ប្រទេស​នេះ ត្រូវបានគេទទួលស្គាល់​ជា​សាធារណៈ អំពី​ប្រព័ន្ធ​អប់រំ​លំដាប់​ពិភពលោក កម្រិតជីវភាព​រស់នៅ​ប្រកបដោយ​គុណភាព​ខ្ពស់ មាន​សុវត្ថិភាព និង​គុណសម្បត្តិ​ជាច្រើន​ដទៃទៀត​៕





( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com