កំណាព្យ
ពីនេះ ពីនោះ
ល្បិច​ប្រុស​ខិល​!
06, Jul 2018 , 8:39 am        
រូបភាព
រូបតំណាងដែលសម្តែងដោយសហការី ThmeyThmey លោក ប៉ាន់ បូនី និងកញ្ញា ទ្រី ស្រីកែវ
រូបតំណាងដែលសម្តែងដោយសហការី ThmeyThmey លោក ប៉ាន់ បូនី និងកញ្ញា ទ្រី ស្រីកែវ
ដោយ: ថ្មីៗ


​បទ ព្រហ្មគីតិ​

​ប្រុស​ខិល​មាន​ច្រើនយ៉ាង​    ​ស្មេរ​ហ៊ាន​អាង​ឃើញ​ច្រើនណាស់​
​ខូចខិល​មាន​ក្មេង​ចាស់​    ​ដៃ​រហ័ស​ប៉ះ​មុន​មាត់​។​

​ពូកែ​វោហារ​ស័ព្ទ​    ​ស្រីៗ​ស្តាប់​អាច​លង់​ភ្លាត់​
​ពូកែ​ដួស​ជញ្ជាត់​    ​ចេះ​ល្បិច​ស្ទាត់​មិន​ស្ទើរ​ស្ទាក់​។​

​ញ៉េះញ៉ោះ​ញ៉ែ​ផ្តោះផ្តង ខ្លាំង​ល្បិចល្បង​លួង​លួចលាក់​
​ចេះ​ផ្គាប់​រាប់​រាក់ទាក់​    ​ឃើញ​ហើយ​ជាក់​បាក់​ជឿ​តាម​។​

​ទៅណា​ស្ម័គ្រ​ជូនទៅ​     ទោះ​យប់​ជ្រៅ​ផ្លូវ​គេ​ហាម​
​សុំ​ម្ភៃ​លៃ​ឲ្យ​សាម​    ​ប្រុស​ខិល​តាម​ទាល់​បាន​ក្បែរ​។​

​ខ្លះ​ចូល​ហាង​ញ៉ាំ​អី​    ​ឃើញ​ស្រីៗ​ទារ​ត្រប៉ែ​
​បាន​ទឹក​នឹក​ឃើញតែ ស្រា​នៅក្បែរ​ស្រែក​រក​បៀរ​។​

​ប្រយ័ត្ន​ខាង​ស្រីៗ​    ​អាន​កាព្យ​ថ្មី​ហើយ​ចែកគ្នា​
​ប្រុស​ខិល​មិនដែល​រា​    ​ឃើញ​ស្រី​ស្ទា​ស្ទុះ​ប្រមាញ់​។​

 
Thmey Thmey Group
Facebook Group · 596 members
Join Group
សូម​ស្វាគមន៍មតិយោបល់ទាំងអស់
 

© រក្សាសិទ្ធិដោយ thmeythmey.com