AFF Women៖ កម្ពុជា​ត្រូវការ​ឈ្នះ​អូស្ត្រាលី ក្រោយ​ស្តួចស្តើង​ឱកាស​ឡើងទៅ​វគ្គ​បន្ត​

កីឡាជាតិ
ជាតិ
AFF Women៖ កម្ពុជា​ត្រូវការ​ឈ្នះ​អូស្ត្រាលី ក្រោយ​ស្តួចស្តើង​ឱកាស​ឡើងទៅ​វគ្គ​បន្ត​
06, Jul 2018 , 1:51 pm         718
រូបភាព
ក្រុម​កីឡាការិនី​កម្ពុជានាអំឡុងពេល​ហ្វឹកហាត់។ រូបថត FFC
ក្រុម​កីឡាការិនី​កម្ពុជានាអំឡុងពេល​ហ្វឹកហាត់។ រូបថត FFC
​ក្រុម​កីឡាការិនី​ជម្រើសជាតិ​កម្ពុជា ត្រូវ​តតាំង​ជាមួយ​ជើង​ខ្លាំង​អូស្ត្រាលី សម្រាប់​ជំនួប​ពានរង្វាន់​បាល់ទាត់​នារី​អាស៊ាន AFF Women Championship ប្រចាំឆ្នាំ​២០១៨ នា​ម៉ោង​៤​រសៀល​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០១៨ នៅ​កីឡដ្ឋាន Bumi Sriwijaya Stadium​។

 
​ក្រោយ​ចាញ់​ពីរ​ប្រកួត​ជាប់​គ្នា​ក្រោម​ថ្វី​ជើង​ម៉ាឡេស៊ី ២-០ និង​ថៃ ១១-០ ជា​បន្តបន្ទាប់ នាំ​ឲ្យ​ឱកាស​ឡើងទៅ​វគ្គ​បន្ត​របស់​ក្រុមកីឡា​ការិនី​ជម្រើស​ជម្រើសជាតិ​កម្ពុជា​កាន់តែ​ស្តួចស្តើង សម្រាប់​ពានរង្វាន់ AFF Women Championship ប្រចាំឆ្នាំ​២០១៨​។ ទោះបី​យ៉ាងនេះ​ក្តី កម្ពុជា​ត្រូវការ​ឈ្នះ​អូស្ត្រាលី​ដាច់ខាត​នៅ​រសៀល​នេះ ដើម្បី​បាន​៣​ពិន្ទុ​បន្ថែម សម្រាប់​អ៊ុត​លទ្ធផល​ចុងក្រោយ​ក្នុងការ​ឈានទៅ​វគ្គ​បន្ត​។ តែបើ​ចាញ់ កម្ពុជា​នឹង​ធ្លាក់​ពី​ព្រឹត្តិការណ៍​នេះ ដោយ​ស្វ័យប្រវត្តិ​។ 
 
​វា​មិន​ងាយស្រួល​ក្នុងការ​យកឈ្នះ​សម្រាប់​កម្ពុជា​ឡើយ ព្រោះ​អូស្ត្រាលី​ជា​ក្រុម​ខ្លាំង មាន​កីឡាការិនី​ពោរពេញ​ដោយ​សមត្ថភាព មាន​មាឌធំ និង​កម្ពស់​ខ្ពស់​។ យ៉ាងណាមិញ ពីរ​ប្រកួត​កន្លងមក អូស្ត្រាលី មិនទាន់​ស្គាល់​ចាញ់​នោះទេ​។ បច្ចុប្បន្ន​អូស្ត្រាលី​ឈរ​លេខ​រៀង​ទី​២​មាន​៦​ពិន្ទុ​ស្មើ​ក្រុម​កំពូល​តារាង​ថៃ ខណៈ​កម្ពុជា​ឈរ​លេខ​រៀង​ទី​៤​មាន​៣​ពិន្ទុ​។ 
 
​ក្រៅពី​ជំនួប​រវាង​កម្ពុជា​ជាមួយ​អូស្ត្រាលី​ម៉ោង​៤​រសៀល ម៉ាឡេស៊ី តទល់​ជាមួយ​ថៃ ម៉ោង​៧​យប់​នា​កីឡដ្ឋាន Bumi Sriwijaya Stadium នេះ​ដូចគ្នា​៕  

Tag:
 បាល់ទាត់​
  AFF Women
  ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev12345...1920next