កីឡាជាតិ
ជាតិ
AFF Women៖ កម្ពុជាត្រូវការឈ្នះអូស្ត្រាលី ក្រោយស្តួចស្តើងឱកាសឡើងទៅវគ្គបន្ត ក្រុមកីឡាការិនីកម្ពុជានាអំឡុងពេលហ្វឹកហាត់។ រូបថត FFC
× ក្រុមកីឡាការិនីជម្រើសជាតិកម្ពុជា ត្រូវតតាំងជាមួយជើងខ្លាំងអូស្ត្រាលី សម្រាប់ជំនួបពានរង្វាន់បាល់ទាត់នារីអាស៊ាន AFF Women Championship ប្រចាំឆ្នាំ២០១៨ នាម៉ោង៤រសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៨ នៅកីឡដ្ឋាន Bumi Sriwijaya Stadium។
ក្រោយចាញ់ពីរប្រកួតជាប់គ្នាក្រោមថ្វីជើងម៉ាឡេស៊ី ២-០ និងថៃ ១១-០ ជាបន្តបន្ទាប់ នាំឲ្យឱកាសឡើងទៅវគ្គបន្តរបស់ក្រុមកីឡាការិនីជម្រើសជម្រើសជាតិកម្ពុជាកាន់តែស្តួចស្តើង សម្រាប់ពានរង្វាន់ AFF Women Championship ប្រចាំឆ្នាំ២០១៨។ ទោះបីយ៉ាងនេះក្តី កម្ពុជាត្រូវការឈ្នះអូស្ត្រាលីដាច់ខាតនៅរសៀលនេះ ដើម្បីបាន៣ពិន្ទុបន្ថែម សម្រាប់អ៊ុតលទ្ធផលចុងក្រោយក្នុងការឈានទៅវគ្គបន្ត។ តែបើចាញ់ កម្ពុជានឹងធ្លាក់ពីព្រឹត្តិការណ៍នេះ ដោយស្វ័យប្រវត្តិ។
វាមិនងាយស្រួលក្នុងការយកឈ្នះសម្រាប់កម្ពុជាឡើយ ព្រោះអូស្ត្រាលីជាក្រុមខ្លាំង មានកីឡាការិនីពោរពេញដោយសមត្ថភាព មានមាឌធំ និងកម្ពស់ខ្ពស់។ យ៉ាងណាមិញ ពីរប្រកួតកន្លងមក អូស្ត្រាលី មិនទាន់ស្គាល់ចាញ់នោះទេ។ បច្ចុប្បន្នអូស្ត្រាលីឈរលេខរៀងទី២មាន៦ពិន្ទុស្មើក្រុមកំពូលតារាងថៃ ខណៈកម្ពុជាឈរលេខរៀងទី៤មាន៣ពិន្ទុ។
ក្រៅពីជំនួបរវាងកម្ពុជាជាមួយអូស្ត្រាលីម៉ោង៤រសៀល ម៉ាឡេស៊ី តទល់ជាមួយថៃ ម៉ោង៧យប់នាកីឡដ្ឋាន Bumi Sriwijaya Stadium នេះដូចគ្នា៕
Tag:
បាល់ទាត់
AFF Women
ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com