កីឡាអន្តរជាតិ
អន្តរជាតិ
World Cup វគ្គ​១/៤​ផ្តាច់ព្រ័ត្រ​៖ អ៊ុយ​រូ​ហ្គា​យ ជួប​បារាំង បែលហ្ស៊ិក​ប៉ះ​ប្រេ​ស៊ី​ល
06, Jul 2018 , 2:42 pm        
រូបភាព
ក្រុមទាំង៤ដែលត្រៀមជំនួបវគ្គ១/៤ផ្តាច់ព្រ័ត្រ។ រូបថត FIFA.COM
ក្រុមទាំង៤ដែលត្រៀមជំនួបវគ្គ១/៤ផ្តាច់ព្រ័ត្រ។ រូបថត FIFA.COM
ដោយ: រួបរួម
​ការប្រកួត​កីឡាបាល់ទាត់​ដណ្តើមពាន​រង្វាន់​ពិភពលោក FIFA World Cup 2018 នៅ​រុស្ស៊ី ឈានដល់​ជំនួប​វគ្គ​៨​ក្រុម​ចុងក្រោយ​នៅ​ល្ងាច​ថ្ងៃ​សុក្រ​នេះ ដោយ​អ៊ុយ​រូ​ហ្គា​យ តទល់​ជាមួយ បារាំង នា​វេលា​ម៉ោង​៩​យប់ មុន​ការ​ប្រជែង​គ្នា​រវាង បែលហ្ស៊ិក និង​ប្រេ​ស៊ី​ល  នៅ​ម៉ោង​១​ទៀបភ្លឺ ឈានចូល​ថ្ងៃ​សៅរ៍​។



​អ៊ុយ​រូ​ហ្គា​យ vs បារាំង ម៉ោង​៩​យប់ នៅ Nizhny Novgorod Stadium

​អ៊ុយ​រូ​ហ្គា​យ និង​បារាំង មិនមែន​គូប្រជែង​ថ្មី​នោះឡើយ​។ ពួកគេ​ធ្លាប់​ជួបគ្នា​៣​លើ​រួចមកហើយ​ក្នុង​ព្រឹត្តិការណ៍ World Cup ដោយ​អ៊ុយ​រូ​ហ្គា​យ​ឈ្នះ ១-០ នៅ​ឆ្នាំ​១៩៦៦ និង​ស្មើគ្នា ០-០ នា​ជំនួប​នៅ​ឆ្នាំ​២០០២ និង​ឆ្នាំ​២០១០ ។ នា​ជំនួប​មិត្តភាព​អន្តរជាតិ​ចុងក្រោយ​កាលពី​ឆ្នាំ​២០១៣ Luis Suarez ជួយ​ឲ្យ​អ៊ុយ​រូ​ហ្គា​យ​ឈ្នះ ១-០ ។​

​ការប្រកួត​បើកឆាក​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ​នេះ Antoine Griezmann និង Lucas Hernandez ត្រូវ​តទល់​ជាមួយ​មិត្ត​រួម​ក្លិប Atletico Madrid របស់ខ្លួន គឺ Diego Godin and Jose Gimenez, ហើយ​ប្រសិនបើ​គ្មាន​បញ្ហា​អ្វី​ទេនោះ Edinson Cavani និង​ត្រូវ​ប្រឈម​ជាមួយ Kylian Mbappe ក្នុង​ក្លិប Paris Saint-Germain ដូចគ្នា​។​

​កីឡាករ​ដែល​អាច​ជាប់​ជម្រើស​ដំបូង​៖

-​អ៊ុយ​រូ​ហ្គា​យ​៖  Fernando Muslera; Martin Caceres, Jose Maria Gimenez, Diego Godin, Diego Laxalt; Nahitan Nandez, Lucas Torreira, Matias Vecino, Rodrigo Bentancur, Luis Suarez, Edinson Cavani/Cristhian Stuani​។​
-​បារាំង​៖ Hugo Lloris; Benjamin Pavard, Raphael Varane, Samuel Umtiti, Lucas Hernandez; N’Golo Kante, Paul Pogba; Kylian Mbappe, Antoine Griezmann, Corentin Tolisso; Olivier Giroud​។​

​បែ​ល​ហ្សិ​ក vs ប្រេ​ស៊ី​ល ម៉ោង​១​អធ្រាត្រ
​ក្រុម​ទាំងពីរ​មាន​ប្រវត្តិ​ជួបគ្នា​៤​លើក ដោយ​បែលហ្ស៊ិក​ឈ្នះ ៥-១ នា​ជំនួប​មិត្តភាព​លើកដំបូង​នៅ​ឆ្នាំ​១៩៦៣ ។ នាបី​លើក​ក្រោយមកទៀត ប្រេ​ស៊ី​ល​សុទ្ធតែ​ទទួលបាន​ជ័យជម្នះ ក្នុងនោះ​រួមទាំង​ជំនួប​ចុងក្រោយ​នៅ World Cup ឆ្នាំ​២០០២ ក្នុង​លទ្ធផល ២-០ ។​

​បើ​គិត​ចាប់តាំងពី​ព្រឹត្តិការណ៍​នៅ​អាមេរិក​នា​ឆ្នាំ​១៩៩៤ ប្រេ​ស៊ី​ល​បាន​ឡើង​យ៉ាងហោចណាស់​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ​ក្នុង​ព្រឹត្តិការណ៍ World Cup ក្នុងនោះ​ពួកគេ​ឈ្នះ​ជើងឯក​ឆ្នាំ​១៩៩៤ និង​ឆ្នាំ​២០០២ និង​ក្លាយជា​ជើងឯក​រង​នៅ​ឆ្នាំ​១៩៩៨ ។ វា​ជា​ពេលវេលា​សម្រាប់​បែលហ្ស៊ិក​ក្នុងការ​កែប្រែ​ប្រវត្តិ​សាស​ត្រ ដោយ​ពួកគេ​បាន​ធ្លាក់​ចេញ​ដោយសារ​ក្រុម​ពី​អាមេរិក​ខាងត្បូង​២​លើក​ជាប់​គ្នា ក្នុងនោះ​នា​ជំនួប​ជាមួយ​ប្រេ​ស៊ី​ល​នៅ​ឆ្នាំ​២០០២ និង​អា​ហ្ស​ង់​ទីន​នៅ​ឆ្នាំ​២០១៤៕

​កីឡាករ​ដែល​អាច​ជាប់​ជម្រើស​ដំបូង​៖
-​ប្រេ​ស៊ី​ល​៖ Alisson; Fagner, Thiago Silva, Miranda, Filipe Luis/Marcelo; Fernandinho, Paulinho; Willian, Philippe Coutinho, Neymar; Gabriel Jesus
​បែលហ្ស៊ិក​៖ Thibaut Courtois; Jan Vertonghen, Vincent Kompany, Toby Alderweireld; Axel Witsel, Kevin De Bruyne, Nacer Chadli, Thomas Meunier; Marouane Fellaini, Eden Hazard; Romelu Lukaku៕



© រក្សាសិទ្ធិដោយ thmeythmey.com