ជាតិ
សេដ្ឋកិច្ច
ADB ផ្ដល់ប្រាក់​ជិត​២០០​លាន​ដុល្លារ​ដល់​កម្ពុជា សម្រាប់​អភិវឌ្ឍន៍​គម្រោង​បរិស្ថាន និង​កែលម្អ​ផ្លូវ​ជនបទ​
06, Jul 2018 , 8:19 pm        
រូបភាព
ការចុះកិច្ចព្រមពៀងផ្តល់ហិរញ្ញប្បទាន១៩០ដុល្លារលាន មកកម្ពុជា រវាងលោក អូន ព័ន្ធមុនីរ័ត្ន ជាមួយលោក Hideaki Iwasaki (រូបភាពបានពីហ្វេសប៊ុកក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ)
ការចុះកិច្ចព្រមពៀងផ្តល់ហិរញ្ញប្បទាន១៩០ដុល្លារលាន មកកម្ពុជា រវាងលោក អូន ព័ន្ធមុនីរ័ត្ន ជាមួយលោក Hideaki Iwasaki (រូបភាពបានពីហ្វេសប៊ុកក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ)
​ភ្នំពេញ​៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាន​ផ្តល់ប្រាក់ ១៩០​លាន​ដុល្លារ​អាមេរិក​ដល់​កម្ពុជា លើ​គម្រោង​ខ្សែ​ច្រ​វ៉ា​ក់​ផលិតកម្ម​ប្រកបដោយ​ភាត​រៈ​បរិស្ថាន និង​គម្រោង​កែលម្អ​ផ្លូវ​ជនបទ​ជំហាន​ទី​៣​។



​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ទឹកប្រាក់ ១៤១,៤​លាន​ដុល្លារ​អាមេរិក ត្រូវ​ចំណាយ​លើ​គម្រោង​ខ្សែ​ច្រ​វ៉ា​ក់​ផលិតកម្ម​ប្រកបដោយ​ភា​តរៈ​បរិស្ថាន សម្រាប់​គាំទ្រ​និង​ជំរុញ​ការប្រកួតប្រជែង​នៃ​ចង្វាក់​ផលិតកម្ម ស្របតាម​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ឆ្នាំ​២០១៤-២០១៨​។ វា​ជា​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ស្តីពី «​ការជំរុញ​ផលិតកម្ម​ដំណាំ​ស្រូវ និង​ការនាំចេញ​អង្ករ​» និង​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា ឆ្នាំ​២០១៥-២០២៥​។

​រីឯ​ទឹកប្រាក់​៦៦​លាន​ដុល្លារ​អាមេរិក​ទៀត ប្រើប្រាស់​សម្រាប់​ចំណាយ​លើ​គម្រោង​កែលម្អ​ផ្លូវ​ជនបទ​ជំហាន​ទី​៣ ក្នុងការ​កែលម្អ ផ្លូវ​ជនបទ​បន្ថែម​ដោយ​ក្រាល​កៅស៊ូ​ពីរ​ជាន់ (DBST) និង​បេតុង ចំនួន​២២​ខ្សែ ដែលមាន​ប្រវែង​ជិត ៣៦​គីឡូម៉ែត្រ​នៅក្នុង​ខេត្តកំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង និង​ខេត្តក្រចេះ​។

​តាម​មរយៈ​កិច្ចសហប្រតិបត្តិការ​នេះ ADB បានផ្តល់​ហិរញ្ញប្បទាន សហប្រតិបត្តិការ​មក​កម្ពុជា មាន​ទឹកប្រាក់​ប្រមាណ ២,៩៥​ពាន់​លាន​ដុល្លារ ។ ក្នុងនោះ​ឥណទាន​សម្បទាន​មាន​ប្រមាណ ២.៤៦​ពាន់​លាន​ដុល្លារ សម្រាប់​អនុវត្ត​កម្មវិធី​ក្នុង​១០១​គម្រោង និង​ហិរញ្ញប្បទាន​ឥត​សំណង ប្រមាណ​៤៨៧ លាន​ដុល្លារ សម្រាប់​អនុវត្ត​កម្មវិធី​ក្នុង​៥១​គម្រោង​។ នេះ​ជាការ​បញ្ជាក់​របស់​រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក​អូន ព័​ន្ឋ​មុនី​រ័ត្ន នៅ​ពិធី​ចុះហត្ថលេខា​ជាមួយ លោក Hideaki Iwasaki នាយក​ស្តីទី​ស្ថាន​តំណាង​ធនាគារអភិវឌ្ឍន៍អាស៊ី​ប្រចាំ​កម្ពុជា នៅ​ទីស្តីការក្រសួង​សេដ្ឋកិច្ច នា​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០១៨ ៕


Tag:
 ADB
  អូន ព័​ន្ឋ​មុនី​រ័ត្ន​
© រក្សាសិទ្ធិដោយ thmeythmey.com