ជាតិ
បោះឆ្នោត
​​​ន​យោ​បាយ​ជាតិ​
អ្នកនាំពាក្យ​៖ សម្ដេចក្រុមព្រះ នឹង​អាច​ត្រឡប់មក​ដឹកនាំ​ការឃោសនាបោះឆ្នោត​វិញ នៅ​សប្ដាហ៍​ក្រោយ​
06, Jul 2018 , 9:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ សម្ដេច​នរោត្តម រណឫទ្ធិ នឹង​អាច​វិល​ត្រឡប់មក​ដឹកនាំ​គណបក្ស​ឃោសនាបោះឆ្នោត​ជាធម្មតា នៅ​សប្ដាហ៍​ក្រោយ​វិញ បន្ទាប់ពី​សុខភាព​មាន​ភាព​ធូរស្បើយ​ច្រើន​។​



​អ្នកនាំពាក្យ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច លោក ញ៉េប ប៊ុនជិន បាន​បញ្ជាក់ថា សុខភាព​ព្រះអង្គ បាន​វិល​មក​ភាពល្អប្រសើរ​ច្រើន ក្រោយពី​សម្រាក​ព្យាបាល​ជាង​៣​សប្ដាហ៍​មកនេះ ។ បើតាម​លោក ញ៉េប ប៊ុនជិន ព្រះអង្គ​នឹង​ត្រឡប់មក​ដឹកនាំ​បក្ស សម្រាប់​យុទ្ធនា​ការបោះឆ្នោត នៅ​សប្ដាហ៍​ក្រោយនេះ ។ ប៉ុន្តែ​មិនទាន់​អាច​កំណត់​កាលបរិច្ឆេទ​ច្បាស់លាស់​នោះទេ​។​

​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច នឹង​ជួប​សមាជិក​ខ្លួន​២០០០​នាក់ ហែរ​ក្បួន​ចេញពី​ទីស្នាក់ការ​បក្ស ហើយ​បញ្ចប់​នៅ​ធនាគារជាតិ​ផ្លូវ​ហាណូយ តាមរយ​រថយន្ត​១២០​គ្រឿង ម៉ូតូ និង​ម៉ូតូ​កង់​បី ៨០០​គ្រឿង នៅ​ថ្ងៃទី​៧ កក្កដា ។​

អត្ថបទទាក់ទង


​គួរ​បញ្ជាក់ថា សម្ដេច​នរោត្តម រណឫទ្ធិ បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ខេត្ត​ព្រះសីហនុ កាល​ថ្ងៃទី​១៧ ខែមិថុនា​កន្លងមក ដោយសារ​រថយន្ត​តាក់ស៊ី​បុក​ចំ​មុខ​រថយន្ត​របស់​សម្ដេច ទាំង​មាន​ក្បួន​រួម​ដំណើរ​បើកផ្លូវ​នៅខាងមុខ​។ គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​បណ្ដាល​សម្ដេចក្រុមព្រះ​រងរបួស​ធ្ងន់ ចំណែក​ភរិយា​ព្រះអង្គ អ្នក​ម្នាង ផល្លា ត្រូវ​បាត់បង់​ជីវិត​៕


Tag:
 សម្ដេចក្រុមព្រះ​
  ញ៉េប ប៊ុនជិន​
  បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com