កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖ បារាំង​ឡើងទៅ​វគ្គ​១/២​ផ្តាច់ព្រ័ត្រ ក្រោយ​ឈ្នះ​អ៊ុយ​រូ​ហ្គា​យ ២-០
06, Jul 2018 , 10:52 pm        
រូបភាព
Varane (កណ្តាល) អបអរគ្រាប់បាល់បញ្ចូលទីរបស់ខ្លួនជាមួយ Griezmann និង Mbappe។ រូបថត AFP
Varane (កណ្តាល) អបអរគ្រាប់បាល់បញ្ចូលទីរបស់ខ្លួនជាមួយ Griezmann និង Mbappe។ រូបថត AFP
ដោយ: រួបរួម
បារាំង​ក្លាយជា​ក្រុម​ទីមួយ​ដែល​បាន​ឡើងទៅ​កាន់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ពានរង្វាន់ FIFA World Cup 2018 បន្ទាប់ពី​បាន​យកឈ្នះ​អ៊ុយ​រូ​ហ្គា​យ ២-០ នៅ​កីឡដ្ឋាន Nizhny Novgorod Stadium​។​



​ខ្សែការពារ Raphael Varane បានតែ​តបាល់​បញ្ចូល​ទី​គ្រាប់​ដំបូង​ឲ្យ​បារាំង​នៅ​នាទី​៤០ ក្រោយ​ការបញ្ជូន​របស់ Antoine Griezmann​។ ខណៈ​ការប្រកួត​ដំណើរការបាន​មួយ​ម៉ោង Griezmann ខ្លួនឯង ជា​អ្នក​សម្រេចបាន​គ្រាប់​ទី​ពីរ​សម្រាប់​បារាំង ដោយ​អ្នកចាំទី​អ៊ុយ​រូ​ហ្គា​យ Fernando Muslera មិនអាច​ទះ​ចេញ​ឲ្យ​ផុតពី​សំណាញ់​ទីនោះ​ឡើយ​៕


Tag:
 FIFA World Cup
© រក្សាសិទ្ធិដោយ thmeythmey.com