ជាតិ
បោះឆ្នោត
CPP រៀបចំ​ពិធី​រំ​ឮ​ក​ខួប​បក្ស​លើក​ទី​៦៧ ចំ​ថ្ងៃ​ផ្តើម​ឃោសនាបោះឆ្នោត​ជាមួយ​មនុស្ស​៦​ម៉ឺន​នាក់​
07, Jul 2018 , 7:07 am        
រូបភាព
ដោយ: ថ្មីៗ
​នៅ​ថ្ងៃ​ផ្តើម​ថ្ងៃ​ឃោសនាបោះឆ្នោត គណបក្ស​ប្រជាជន​កម្ពុជា​ក៏​ប្រារព្ធ​ពិធី​ខួប​លើក​ទី​៦៧​នៃ​ឆ្នាំ​កំណើត​គណបក្ស​នេះ​កាន់អំណាច​នេះ​ផងដែរ​។ សមាជិក​ចំនួន​៦​ម៉ឺន​នាក់​ត្រូវបាន​អញ្ជើញ​ឲ្យ​ចូលរួម​ក្នុង​ពិធី​នេះ​នៅលើ​ទីធ្លា​កោះ​ពេជ្រ​។​



​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​សម្តេច ហេង សំរិន ប្រធានកិត្តិយស​នៃ​គណបក្ស​នេះ បាន​មាន​វត្តមាន​ជា​អធិបតី​នៅក្នុង​ពិធី​ធំ​ទាំងពីរ ដែល​គណបក្ស​នេះ​បានរៀបចំ​ប្រារព្ធ​រួមគ្នា​គឺ ខួប​នៃ​កំណើត​គណបក្ស​ឆ្នាំ​ទី​៦៧ និង​ថ្ងៃ​ចាប់ផ្តើម​ឃោសនាបោះឆ្នោត​សម្រាប់​នីតិកាល​ទី​៦​នៃ​រដ្ឋសភា​។​

​គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវបាន​បង្កើតឡើង​នៅ​ថ្ងៃទី​២៨​ខែមិថុនា​ឆ្នាំ​១៩៥១​។​

​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ទិញ​ម៉ោង​ទូរទស្សន៍​ឯកជន​ជាច្រើន​ដើម្បី​ផ្សព្វផ្សាយ​ទិដ្ឋភាព​នៃ​ពិធី​សំខាន់​ទាំងពីរ​របស់​គណបក្ស មុននឹង​គណបក្ស​នេះ​ចេញ​ដំំ​ណើ​រ​ដង្ហែរ​ក្បួន​ឃោសនា​នៅក្នុង​រាជធានី​។​

​គណបក្ស​ប្រជាជន​កម្ពុជា​នឹង​ប្រារព្ធ​ពិធី​ធំ​បិទ​ការឃោសនា​នៅលើ​មហាវិថី​សម្តេច ហ៊ុន សែន (​ផ្លូវ​៦០​ម៉ែត្រ​)៕



Tag:
 បោះឆ្នោត
  CPP
© រក្សាសិទ្ធិដោយ thmeythmey.com