ជាតិ
បោះឆ្នោត
​​​ន​យោ​បាយ​ជាតិ​
ឃោសនាបោះឆ្នោត​៖ បក្ស​ហ្វ៊ុនស៊ិនប៉ិច សន្យាថា​ពង្រឹង​ប្រព័ន្ធយុត្តិធម៌ និង​ដោះស្រាយ​បញ្ហាដីធ្លី
07, Jul 2018 , 9:54 am        
រូបភាព
ដោយ: ថ្មីៗ
​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច សន្យាថា​នឹង​ពង្រឹង​ប្រព័ន្ធយុត្តិធម៌ និង​ដោះស្រាយ​បញ្ហាដីធ្លី​ជូន​ប្រជាពលរដ្ឋ ក៏ដូចជា​បញ្ហា​ផ្សេងៗ​ទៀត ប្រសិនបើ​ពលរដ្ឋ​បោះឆ្នោត​ឲ្យ​គណបក្ស​ខ្លួន​។ ការសន្យា​នេះ ធ្វើឡើង​នៅ​ថ្ងៃ​ដំបូង​នៃ​ការឃោសនា​រក​សំឡេងឆ្នោត​របស់​បក្ស​នេះ ដែល​ដឹកនាំ លោក យូ ហុកគ្រី អនុប្រធាន​បក្ស​ហ្វ៊ុនស៊ិនប៉ិច​។



​លោក យូ ហុកគ្រី បញ្ជាក់​ដូច្នេះ​ថា​៖« គណបក្ស​ហ្វ៊ុនស៊ិនប៉ិច សន្យា​ដោះស្រាយ​បញ្ហា​ប្រជាពលរដ្ឋ បញ្ហាដីធ្លី​នៅ​តំបន់​បឹងកក់ បុរី​កីឡា និង​តំបន់​ផ្សេងៗ​ទៀត បញ្ហា​កសិកម្ម  ការដោះស្រាយ​បញ្ហា​ទាក់ទង​នឹង​ប្រព័ន្ធយុត្តិធម៌ រៀបចំ​ប្រព័ន្ធតុលាការ​ឲ្យ​ល្អ​ជាង​មុន អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​ប្រព័ន្ធ​ការលើកកម្ពស់​គុណភាព​អប់រំ និង​ប្រព័ន្ធ​សុខាភិបាល ប្រសិនបើ​បងប្អូន​ជឿជាក់ និង​បោះឆ្នោត​ឲ្យ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ជាប់ឆ្នោត​»​។​



​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ទ្រង់ទ្រាយ​ធំ របស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ថ្ងៃ​ដំបូង​នេះ មាន​អ្នកគាំទ្រ​ប្រមាណ​១០០០​នាក់​ចូលរួម ដោយ​ហែ​ក្បួន​ឃោសនា​ចេញពី​ទីស្នាក់ការ​បក្ស ហើយ​បញ្ចប់​នៅ​ធនាគារជាតិ​ផ្លូវ​ហាណូយ​៕




Tag:
 ឃោសនាបោះឆ្នោត​
 ​បោះឆ្នោត​
 ​ហ្វ៊ុនស៊ិនប៉ិច​
 ​យូ ហុកគ្រី​
© រក្សាសិទ្ធិដោយ thmeythmey.com