ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
អត្ថបទពាណិជ្ជកម្ម
យូមី យូមី ប៊ូហ្វេ ប៊ីប៊ីឃ្យូ និងស៊ុប ហាងហ្វ្រេនឆាយថ្មីដែលបើកសាខាដំបូងនៅកម្ពុជា ជាមួយនឹងការថែមជូនពិសេសៗជាច្រើន
07, Jul 2018 ,
11:20 am
រូបភាព
×
ដោយ:
ភ្នំពេញ៖ ហាង Umi Umi Buffet BBQ និង Soup បានបើកដំណើរការហាងសាកល្បង នៅថ្ងៃទី៧ ខែកក្កដានេះ ជាមួយនឹងការបម្រើនូវអាហារ និងភេសជ្ជៈដ៏សម្បូរបែប ដើម្បីបំពេញតម្រូវការអតិថិជន ជាពិសេស ប៊ូហ្វេលក្ខណៈជាគ្រួសារ ឬជួបជុំមិត្តភក្តិ។
ហាង យូមី យូមី ប៊ូហ្វេ ប៊ីប៊ីឃ្យូ និង ស៊ុប (Umi Umi Buffet BBQ & Soup) ជាហ្វ្រេនឆាយថ្មីមួយ ដែលនាំចូលដោយក្រុមហ៊ុន VDP Co., Ltd និងបើកដំណើរការដោយក្រុមហ៊ុន We Goal Consulting Co., Ltd.។ យូមី យូមី ទទួលបានសិទ្ធិជាហ្វ្រេនឆាយផ្ដាច់មុខនៅកម្ពុជា ក្នុងកិច្ចការពង្រីក វិសាលភាពបម្រើដល់អតិថិជនគ្រប់ស្រទាប់វណ្ណៈ ជាលក្ខណៈក្រុមគ្រួសារ ជាក្រុម ឬកម្មវិធីពិសាអាហារផ្សេងៗ។ យូមី យូមី មានរូបមន្ដពិសេសមកពីប៉េកាំង ដែលមានបម្រើជូនដូចជា ទឹកស៊ុបបីជម្រើស (រសជាតិបន្លែផ្លែឈើ រសជាតិស៊ីឈ័ន និងរសជាតិសារូវីស៊ូ) ។ យូមី យូមី ក៏មានបាប៊ីឃ្យូ សាច់អាំង បង្កង សាច់ជៀម សាច់គោអូស្ត្រាលី គ្រឿងសមុទ្រ អមជាមួយនឹងស៊ុបកម្ម៉ង់ផងដែរ។
លោក យឹង សារ៉ាត់ នាយកក្រុមហ៊ុន We Goal Consulting Co., Ltd. បានលើកឡើងថា វត្តមានរបស់ យូមី យូមី គឺជាការឆ្លើយតបតម្រូវការទីផ្សារនៅកម្ពុជា ដែលកំពុងពេញនិយមលើភោជនីយដ្ឋានលក្ខណៈប៊ូហ្វេ បាប៊ីឃ្យូ និងស៊ុប សម្រាប់ពលរដ្ឋគ្រប់វ័យនិងគ្រប់ស្រទាប់វណ្ណៈទាំងអស់។ ដើម្បីប្រកួតប្រជែងគុណភាពចំណីអាហារ និងភេសជ្ជៈ លើទីផ្សារនេះ យូមី យូមី ប្ដេជ្ញានឹងពង្រឹងគុណភាព សេវាកម្ម តំលៃសមរម្យ ក្នុងនាមពាណិជ្ជកម្មលក្ខណៈ Franchise នៅកម្ពុជា។ នេះជាការបញ្ជាក់បន្ថែម របស់លោក យឹង សារ៉ាត់។
សូមបញ្ជាក់ថា Umi Umi Buffet និងSoup ចាប់ផ្តើមបើកសាកល្បងហាងរបស់ខ្លួន ពីថ្ងៃទី ៧ ដល់ ២១ ខែកក្កដានេះ ជាមួយនឹងការផ្ដល់ជូនកម្មវិធីពិសេសៗជាច្រើនដល់អតិថិជន។ កម្មវិធីពិសេសទាំងនោះ មានដូចជា ហ្វ្រី(Free)ជូនកុមារទាំងអស់ដែលមានកម្ពស់ក្រោម១.២ម៉ែត្រ និងការផ្តល់ជូន កាតដែលមានទឹកប្រាក់ ស្មើនឹងប្រាក់ដែលលោកអ្នកបានចំណាយ ដើម្បីអញ្ជើញមកពិសាលើកក្រោយទៀត សម្រាប់អតិថិជន ដែលអញ្ជើញមកពិសាអាហារក្នុងកំឡុងពេលបើកសាកល្បងនេះ។ លើសពីនេះ Umi Umi Buffet និងSoup នឹងថែមការទទួលទានអាហារឥតគិតថ្លៃ១នាក់ភ្លា បើលោកអញ្ជើញមក៣នាក់។ Umi Umi Buffet និងSoup ក៏ នឹងផ្ដល់ជូនកាត VIP សម្រាប់បញ្ចុះតំលៃ ១០% ក្នុងរយៈពេល១ឆ្នាំពេញផងដែរ។
ទំនាក់ទំនងកក់កន្លែងទុកជាមុន តាមលេខទូរសព្ទ៖ ០១៧/ ០៩៣ ៨២០ ១៦៨ ។ យូមី យូមី ប៊ូហ្វេ បាប៊ីឃ្យូ និង ស៊ុប (Umi Umi Buffet BBQ & Soup) មានទីតាំងនៅផ្ទះលេខ៤ ផ្លូវ១៩៨៦ (ទល់មុខការិយាល័យ បុរីភ្នំពេញថ្មី) ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕
(អត្ថបទពាណិជ្ជកម្ម)
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
Mr. Lee Philip
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
7 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម