កំណាព្យ
ពីនេះ ពីនោះ
ថ្នាំ​២០​កញ្ចប់ ចេញលក់​ហើយ​!
07, Jul 2018 , 11:45 am        
រូបភាព
ដោយ:


​បទ ពាក្យ​៦

-​ហឺត​ហត់​ខ្សត់​ខ្សោះ​កម្លាំង​    ​ស្លេកស្លាំង​ប្រកាំង​វិលមុខ​
​លើសឈាម​ក្រៀមក្រំ​កើតទុក្ខ​    ​រោគ​រុក​ចុក​ដោត​រំខាន​។​

-​ឈឺ​ថ្គាម​ចេញឈាម​អញ្ចាញ​    ​ស្រៀវស្រាញ​ដាក់​បាយ​មិនបាន​
​ឈឺក្បាល​ដាល​ដោត​សព្វ​ប្រាណ​    ​សម្រាន្ត​មិន​លក់​រាល់​យប់​។​

-​សន្លាក់​សន្លឹម​រើម​ស្រែង​         ​ឃ្លង់​ក្ងែង​ឆ្លង​ពិបាក​ទប់​
​បាក់ស្បាត​តែង​អង្គុយ​ជ្រប់​    ​ថ្លើម​គ្រប់​គ្រុនក្តៅ​ផ្តាសាយ​។​

-​របេង​រួម​ផ្លូវដង្ហើម​    ​    ​ឈឺ​ស្បើម​រលាក​ទាំងឡាយ​
​ក្រពះ​ពោះវៀន​ក្រហាយ​    ​    ​សាច់​ក្លាយ​សាយ​រោគ​ស៊ី​ឆ្អឹង​។​

-​សង្ខិត្ត​សង្ខេប​បែប​ខ្លី​    ​    ​ប្រុស​ស្រី​អ្នក​ឈឺ​ទើប​ដឹង​
​ខ្លះ​ធ្លាប់​ខាត​រាប់​តម្លឹង​    ​    ​មិនដឹង​ទៅរក​គ្រូ​ណា​?

-​ដល់ពេល​មក​ចាប់អារម្មណ៍​    ​ថ្នាំ​ផ្សំ​គេ​ចេញ​តាម​ផ្សារ​
​ដាក់ឈ្មោះ​និង​ស្លាក​សញ្ញា​    ​បោះត្រា​មាន​២០​កញ្ចប់​។​

-​គ្រូ​ម្ភៃ​លៃ​ចេញ​ផ្សព្វផ្សាយ​    ​ដល់​ឆ្ងាយ​ឲ្យ​ឮសាយ​សព្វ​
​លក់​ថ្នាំ​ទាំង​២០​កញ្ចប់     ​    ​បង្កប់​ដោយសារ​ព្យាបាល​៕


© រក្សាសិទ្ធិដោយ thmeythmey.com