ណាហ្គា ជួប​អគ្គិសនី ព្រះខ័ន​រាជ​ទទួល​ប៉ូលិស មុន​ក្រុម​មិន​ស្គាល់​ចាញ់ ប៉ះ​ក្រុម​មិន​ស្គាល់​ឈ្នះ​
កីឡាជាតិ
ជាតិ
ណាហ្គា ជួប​អគ្គិសនី ព្រះខ័ន​រាជ​ទទួល​ប៉ូលិស មុន​ក្រុម​មិន​ស្គាល់​ចាញ់ ប៉ះ​ក្រុម​មិន​ស្គាល់​ឈ្នះ​
07, Jul 2018 , 12:14 pm        
រូបភាព
វេស្ទើននៅតែព្យាយាមរកជ័យជម្នះ​លើកដំបូងប្រចាំរដូវកាល។ រូបថត CNCC
វេស្ទើននៅតែព្យាយាមរកជ័យជម្នះ​លើកដំបូងប្រចាំរដូវកាល។ រូបថត CNCC
ដោយ: ថ្មីៗ
ការប្រកួត​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ ឈាន​ចូលដល់​សប្តាហ៍​ទី​១៣​នៅ​ថ្ងៃ​សៅរ៍​នេះ ដោយ​ណាហ្គា​វើ​ល ប៉ះ​អគ្គិសនី​កម្ពុជា ព្រះខ័ន​រាជ​ស្វាយរៀង ទទួល​អគ្គស្នងការដ្ឋាន​នគរបាលជាតិ ខណៈ​បឹងកេត​ជួប​វេ​ស្ទើ​ន​ភ្នំពេញ​។​



​ណាហ្គា​វើ​ល ជួប អគ្គិសនី​កម្ពុជា ម៉ោង​៣​រសៀល​នៅ​កីឡដ្ឋាន​កងយោធពល​ខេមរភូមិន្ទ​

​ណាហ្គា​វើ​ល ស្វែង​ឱកាស​ឈរលើ​កំពូល​តារាង​ឡើងវិញ​ជា​បណ្តោះអាសន្ន មុន​ការប្រកួត​របស់​បឹងកេត​។ Bisan George រំពឹង​រក​គ្រាប់​បាល់​បញ្ចូល​ទី​បន្ថែមទៀត​ដើម្បី​ឡើងទៅ​ឈរលើ​តារាង Top Scorers ដោយ​បច្ចុប្បន្ន​គេ​មាន​១៥​គ្រាប់ ពោលគឺ​ចាញ់ Befolo Mbarga Privat ១​គ្រាប់​។​

​វា​ជា​ជំនួប​កាន់តែ​តឹងតែង​បន្ថែមទៀត​សម្រាប់​អគ្គិសនី​កម្ពុជា បន្ទាប់ពី​ពួកគេ​បាន​ចាញ់​វិសាខា​រហូតដល់​ទៅ​៤-០ កាលពី​សប្តាហ៍​មុន​។ EDC មិនទាន់​រកបាន​ជ័យជម្នះ​ឡើយនា​ជំនួប​៦​លើកចុងក្រោយ​នេះ ពោល​បើ​គិត​ចាប់តាំងពី​ពួកគេ​ឈ្នះ វេ​ស្ទើ​ន​ភ្នំពេញ ២-០ កាលពី​ថ្ងៃទី​២០ ខែឧសភា​។​

​បច្ចុប្បន្ន​ណាហ្គា​វើ​ល​ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ​២ ដោយមាន​២៨​ពិន្ទុ ខណៈ EDC ត្រាំត្រែង​នៅ​លេខ​១១ បាត​តារាង ដោយ​មានតែ​៥​ពិន្ទុ ពី​ការប្រកួត​១២​លើ​កន្លងមក​។ នៅ​ជើង​ទីមួយ ណាហ្គា​វើ​ល បាន​យកឈ្នះ​ក្នុង​លទ្ធផល ៥-១ ឯណោះ​។​

​ព្រះខ័ន​រាជ​ស្វាយរៀង ជួប អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ម៉ោង​៦​ល្ងាច​នៅ​កីឡដ្ឋាន​ខេត្តស្វាយរៀង​

​ព្រះខ័ន​រាជ​ស្វាយរៀង ទទួលភ្ញៀវ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ដើម្បី​បង្កើត​ចំណាត់ថ្នាក់​នៅលើ​តារាង​។ ស្វាយរៀង​ស្ថិតក្នុង​រដូវ​កាល​ដ៏​ខកចិត្ត​មួយ ដោយ​សមាសភាព​សំខាន់ៗ​ជាប់​ពិន័យ​ព្រោះតែ​ករណី​ប្រទូស្ត​រ៉ា​យ​នៅលើ​ទីលាន​នា​ជំនួប​ជាមួយ​ក្រសួងការពារជាតិ​។ កាលពី​សប្តាហ៍​មុន​ពួកគេ បាន​ចាញ់​ណាហ្គា​វើ​ល ៤-០ ខណៈដែល​ប្រាក់ មុន្នី​ឧ​ត្ត​ម បង្ហាញ​វត្តមាន​ឡើងវិញ​។​

​សម្រាប់​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ពួកគេ​បាន​យកឈ្នះ​វេ​ស្ទើ​ន​ភ្នំពេញ​រហូតដល់​ទៅ​៤-០ កាលពី​សប្តាហ៍​មុន បន្ទាប់ពី​បាន​ចាញ់​ក្រសួងការពារជាតិ​ក្នុង​លទ្ធផល​ដូចគ្នា​។ ក្នុង​បញ្ជី Top Scorer ក្រៅពី​សាន្ត គឹម​ហេង របស់​វិសាខា មានតែ​ខ្សែប្រយុទ្ធ នួន បូរី ប៉ុណ្ណោះ ដែលជា​កីឡាករ​ក្នុងស្រុក​ស្ថិតនៅ​ជួ​រលើ​ការសម្រេច​គ្រាប់​បាល់​បញ្ចូល​ទី ដែលមាន​៦​គ្រាប់​។​

​ព្រះខ័ន​រាជ​ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ​៨​ដោយមាន​១៤​ពិន្ទុ រីឯ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ឈរ​នៅ​លេខ​រៀង​ទី​៦ ដោយមាន​២០​ពិន្ទុ​។ កាលពី​ជើង​ទីមួយ ក្រុម​ទាំងពីរ​បានបញ្ចប់​ការប្រកួត​ដោយ​មិនមាន​ការ​ស៊ុត​បាល់​បញ្ចូល​ទី​។​

​បឹងកេត ជួប វេ​ស្ទើ​ន​ភ្នំពេញ ម៉ោង​៦​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​

​ជំនួប​រវាង​ក្រុម​កំពូល​តារាង និង​ក្រុម​បាត​តារាង ដូច្នេះ បឹងកេត​ច្បាស់​ជា​មិន​ធ្វេសប្រហែស​នោះឡើយ​ដើម្បី​រក្សា​ការនាំ​មុខ​ណាហ្គា​វើ​ល​។ បឹងកេត​ដែលមាន​វត្តមាន​របស់ ចាន់ វឌ្ឍនាកា ឡើងវិញ​នោះ ជា​ក្រុម​មិនទាន់​ស្គាល់​បរាជ័យ​នោះឡើយ​នា​ការប្រកួត​១២​លើក​កន្លងមក ដោយ​ឈ្នះ​៩​លើក និង​ស្មើ​៣​លើក​។ លើកចុងក្រោយ ពួកគេ​បាន​យកឈ្នះ អាស៊ី​អឺរ៉ុប ៤-០ ។​

​ផ្ទុយទៅវិញ វេ​ស្ទើ​ន​ភ្នំពេញ ជា​ក្រុម​ដែល​ចាញ់​រហូត​។ ១២​ប្រកួត​កន្លងមក ពួកគេ​ស៊ុត​បាល់​បញ្ចូល​ទី​តែ​៤​គ្រាប់​ប៉ុណ្ណោះ ហើយ​ធ្លាយ​មកវិញ​រហូតដល់​ទៅ​៥៧​គ្រាប់​ឯណោះ​។​

​បឹងកេត​ឈរលើ​កំពូល​តារាង​ដោយមាន​៣០​ពិន្ទុ ខណៈ​វេ​ស្ទើ​ន​មិនទាន់មាន​ពិន្ទុ​រាប់​នោះឡើយ​។ នៅ​ជើង​ទីមួយ បឹងកេត​ឈ្នះ ៣-១៕


Tag:
 Cambodian League 2018
 
© រក្សាសិទ្ធិដោយ thmeythmey.com
Array ( [0] => 66581 [1] => 31,9 [2] => ណាហ្គា ជួប​អគ្គិសនី ព្រះខ័ន​រាជ​ទទួល​ប៉ូលិស មុន​ក្រុម​មិន​ស្គាល់​ចាញ់ ប៉ះ​ក្រុម​មិន​ស្គាល់​ឈ្នះ​ [3] => content [4] => [5] => Cambodian League 2018, [6] => 0 [7] => 0 [8] => )