ជាតិ
សង្គមជាតិ
លោក ហង់ ជួន ណា​រ៉ុ​ន ប្រាប់​ពី​ពិន្ទុ​នៃ​មុខវិជ្ជា​នីមួយៗ សម្រាប់​ការប្រឡង​បាក់​ឌុប​ឆ្នាំនេះ​​​
07, Jul 2018 , 9:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ការប្រឡង​បាក់​ឌុប ត្រូវបាន​បែងចែក​ជា​ពីរ គឺ​ថ្នាក់​វិទ្យាសាស្ត្រ និង​វិទ្យាសាស្ត្រ​សង្គម​។ លោក ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អង់​រំ បាន​លើកឡើងថា សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ​ត្រូវបាន​ក្រសួង​បែងចែក​ជា ៣​កម្រិត ទី​១ មុខ​វិទ្យា​គណិត ១២៥​ពិន្ទុ​,​ទី​២ ជីវវិទ្យា គីមីវិទ្យា រូបវិទ្យា អក្សរសាស្ត្រ​ខ្មែរ ក្នុង​មួយ​មុខវិជ្ជា ៧៥​ពិន្ទុ និង​ទី​៣ ភាសា​អង់គ្លេស ព្រមទាំង​មុខ​វិ​ជា្ជ​ជ្រើសរើស ក្នុង​មួយ​មុខ​៥០​ពិន្ទុ​។ ដោយឡែក ថ្នាក់​វិទ្យាសាស្ត្រ​សង្គម ដូចជា អក្សរសាស្ត្រ​ខ្មែរ ១២៥​ពិន្ទុ ប្រវត្តិវិទ្យា ភូមិវិទ្យា គណិតវិទ្យា សិ​ល​ធម៌​-​ពលរដ្ឋវិទ្យា ក្នុង​មួយ​មុខ ៧៥​ពិន្ទុ ភាសា​អង់គ្លេស និង​មុខវិជ្ជា​ជ្រើសរើស ក្នុង​មួយ​មុខ ៥០​ពិន្ទុ​។​


​ការ​ថ្លែង​របស់លោក ហង់ ជួន ណា​រ៉ុ​ន ធ្វើឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​ការរៀបចំ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ចំណេះដឹង​ទូទៅ និង​បំពេញវិជ្ជា សម័យ​ប្រឡង ថ្ងៃទី​២០ សីហា ឆ្នាំ​២០១៨​។​
​សំឡេង​លោក ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា​៖ 




​ក្នុង​សន្និសីទ​សារព័ត៌មាន​ខាងលើ កាលពី​ថ្ងៃទី​២ ខែកក្កដា នៅ​ស្តា​ត​អូឡាំពិក រដ្ឋមន្ត្រីក្រសួង​អប់រំ បានដាក់​កម្រិត​នៃ​កា​ប្រឡង​ពិន្ទុ​ដែល​ខ្ពស់បំផុត​គឺ ៥០០​ពិន្ទុ ដែលមាន​ទៅតាម​លំដាប់ គឺ លើ​៩០​ភាគរយ ជាប់​និទ្ទេស A, ៨០​ភាគរយ និទេស B, ៧០​ភាគរយ និ​ទេ្ទ​ស C, ៦០​ភាគរយ និ​ទេ្ទ​ស D, ៥០​ភាគរយ និ​ទេ្ទ​ស E​។ ដើម្បី​ប្រឡង​ជាប់ បេក្ខជន​ត្រូវមាន​ពិន្ទុ ចន្លោះ​ពី ២៣៧ ទៅ ២៨៥ បាន​និទ្ទេស E និង ចន្លោះ​ពី ៤២៧ ទៅ ៥០០ បាន​និទ្ទេស A​។​
 
​ការប្រកាស​លទ្ធផល​នៅតាម​មណ្ឌល​ប្រឡង​នីមួយៗ គឺ​នៅ​រសៀល​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៨ សម្រាប់​មណ្ឌល​ប្រឡង​នៅ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្ដាល ហើយ​ចំណែកឯ មណ្ឌល​ប្រឡង​នៅតាម​ខេត្ត​ផ្សេងៗ នៅ​ថ្ងៃទី​១២ ខែកញ្ញា​៕ 

Tag:
 បាក់​ឌុប​
  ​មុខវិជ្ជា​ប្រឡង​
  ​ហង់ ជួន ណា​រ៉ុ​ន
© រក្សាសិទ្ធិដោយ thmeythmey.com