ពិត​ដែរឬទេ​ដែលថា កាន់តែ​ចាស់ សិច​កាន់តែ​ខ្សោយ​? អញ្ចឹង គួរ​ធ្វើ​បែបណា​ទៅ​?

ពីនេះ ពីនោះ / មិនយល់...!
ព័ត៍មានសុខភាព
ពិត​ដែរឬទេ​ដែលថា កាន់តែ​ចាស់ សិច​កាន់តែ​ខ្សោយ​? អញ្ចឹង គួរ​ធ្វើ​បែបណា​ទៅ​?
07, Jul 2018 , 7:00 pm         778
រូបភាព
ដោយ: ថ្មីៗ
​ការផ្លាស់ប្តូរ​ចំណង់​ផ្លូវភេទ​

 
​ភាព​ចាស់ជរា អាច​បង្ករ​ឲ្យ​មានការ​ប្រែប្រួល​ខុសធម្មតា​នៅក្នុង​រាងកាយ ដែល​មួយចំនួន​អាច​ប៉ះពាល់​ដល់​ចំណង់​ផ្លូវភេទ​របស់​អ្នក​។​
 
​ប៉ុន្តែ វា​មាន​វិធី​ជាច្រើន ដើម្បី​ទទួលបាន​នូវ​ភាព​រីករាយ​ជាមួយ​ដៃគូ​របស់​អ្នក​។ គូ​ស្វាមីភរិយា​ខ្លះ​នៅតែ​ទទួលបាន​ក្តី​សុខ និង​រំភើប​ស្រើបស្រាល ទោះបីជា​គេ​មិនបាន​រួមភេទ​ក៏ដោយ​។​
 
​សូម​រីករាយ​ជាមួយ​អារម្មណ៍​រំជើបរំជួល​ទាំងអស់​ជាមួយ​ដៃគូ​របស់​អ្នក ដោយ​មិនមែន​គ្រាន់តែ​គិតដល់​ការ​ឈានដល់​ចំណុចកំពូល​នោះទេ​។​
 
​ចូរ​ចំណាយ​ពេលវេលា​រ៉ូ​មែន​ទិ​ក ដើម្បី​ឆក់យក​អារម្មណ៍​ត្រេកត្រអាល​បន្ថែមទៀត ដូចខាងក្រោម​នេះ ៖
 
1.    ស្ទាបអង្អែល និង​ប៉ះពាល់​គ្នា​ទៅវិញទៅមក​
2.    មានការ​ងូតទឹក ឬ​ត្រាំ​ទឹក​រួមគ្នា​
3.    ថើប​ដោយ​សេចក្តីស្រឡាញ់​ខ្លាំង​បំផុត​
4.    ត្រូវ​ចំណាយពេល ដើម្បី​ដោះ​សំលៀកបំពាក់​គ្នា​ទៅវិញទៅមក​
5.    ប្រាប់​គ្នា​ទៅវិញទៅមក នូវ​អ្វីដែល​អ្នក​ចូលចិត្ត និង​របៀប​ដែល​អ្នក​ចង់​ឲ្យ​ដៃគូ​អ្នកធ្វើ​ចំពោះ​អ្នក​
6.    មនុស្ស​ជាច្រើន​បានផ្តល់​ការរួម​ភេទ​តាម​មាត់ ឬ​លេង​ប្រដាប់ភេទ​គ្នា​រហូតដល់​ឈានដល់​ចំណុចកំពូល​។​
​អ្នក​អាច​និយាយ​ជាមួយ​ដៃគូ​របស់​អ្នក​អំពី​អារម្មណ៍ និង​ចំណង់​ផ្លូវភេទ​ដែលមាន​ប្រយោជន៍​ទោះបីជា​វា​មិន​តែងតែ​ងាយស្រួល​ធ្វើ​ក៏ដោយ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com