ជាតិ
នយោបាយជាតិ
គ.ជ.ប៖«យុទ្ធនាការឃោសនាបោះឆ្នោតថ្ងៃដំបូង ប្រព្រឹត្តទៅដោយរលូន»
× ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានវាយតម្លៃថា យុទ្ធនាការឃោសនារកសំឡេងនៅថ្ងៃដំបូង ប្រព្រឹត្តទៅដោយរលូន គ្មានបញ្ហាអ្វីកើតឡើងឡើយ ខណៈគ្រប់គណបក្សនយោបាយទាំងអស់ បានធ្វើសកម្មភាពស្របតាមច្បាប់គ.ជ.ប។ លោក ឌឹម សុវណ្ណារុំ អ្នកនាំពាក្យគ.ជ.ប បញ្ជាក់ដូច្នេះ រួមបន្តថា៖«គ.ជ.ប ពេញចិត្តនូវយុទ្ធនាការឃោសនាបោះឆ្នោតនាថ្ងៃនេះ ដែលគ្រប់គណបក្សបានគោរពតាមប្រតិទិននៃការឃោសនាបោះឆ្នោត»។
សូមបញ្ជាក់ថា យុទ្ធនាការឃោសនាបោះឆ្នោត មានរយៈពេល២១ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២៧ ខែ កក្កដា ឯការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នឹងធ្វើឡើងនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដោយមានគណបក្សនយោបាយចំនួន២០ ចូលរួមប្រកួតប្រជែង៕
Tag:
គ.ជ.ប
ឃោសនា
បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com