អត្ថបទពាណិជ្ជកម្ម
អបអរសាទរ​គម្រប់​ខួប​មួយឆ្នាំ​របស់​ភេសជ្ជៈ​ប៉ូវ​កម្លាំង​G Park មកកាន់​ប្រទេស​កម្ពុជា​
08, Jul 2018 , 10:02 am        
រូបភាព
ដោយ:
​កាលពី​ថ្ងៃទី​៧ ខែកក្កដា ភេសជ្ជៈ​ប៉ូវ​កម្លាំង G Park ដែលជា​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ពី​ប្រទេស​កូរ៉េ ដែល​នាំចូល​ផ្ដាច់មុខ​ដោយ​ក្រុមហ៊ុន JCRI  បានរៀបចំ​កម្មវិធី​ដ៏​ពិសេស​មួយ ដើម្បី​អបអរសាទរ​ខួប​មួយឆ្នាំ ដែល​ភេសជ្ជៈ​ប៉ូវ​កម្លាំង​G Park បានមក​កាន់​ប្រទេស​កម្ពុជា​។ នៅក្នុង​កម្មវិធី​អស្ចារ្យ​នេះ​មានការ​ចូលរួម​យ៉ាងច្រើន​កុះករ ពី​សំណាក់​ថ្នាក់ដឹកនាំ​ទាំងអស់​របស់​ក្រុមហ៊ុន​JCRI តារាចម្រៀង​ល្បីៗ និង​ភ្ញៀវ​កិ​ត្ត​យស​ជាច្រើនរូប និង​បាន​បង្ក​ឲ្យ​បរិយាកាស​ជួបជុំ​នៅក្នុង កម្មវិធី​ទាំងមូល​កាន់តែ​សប្បាយរីករាយ​។
​កម្មវិធី​នេះ​ធ្វើឡើង ក៏​ជាការ​ថ្លែងអំណរគុណ​ទៅដល់​បងប្អូន​ទាំងអស់គ្នា សម្រាប់​ការសហការ​កន្លងមក​នេះ បានធ្វើ​ឲ្យ​ភេសជ្ជៈ​ប៉ូវ​កម្លាំង G Park ដំណើរការ​យ៉ាង​រលូន​មកដល់ពេលនេះ និង​បានទទួល​ការទទួលស្គាល់ ក៏ដូចជា​គាំទ្រ​ពី​សំណាក់​បងប្អូន​ទាំងអស់គ្នា ទូទាំងប្រទេស​កម្ពុជា​ផងដែរ​។​
 
​តំណាង​ភេសជ្ជៈ​ប៉ូវ​កម្លាំង​G Park  បានបញ្ជាក់​ដូ​ច្ន​វ​៖«​ពួកយើង​ក៏​សង្ឃឹមថា បងប្អូន​ទាំងអស់គ្នា​នៅតែ​បន្ត​ការគាំទ្រ​បន្តទៀត​ព្រោះ ភេសជ្ជៈ​ប៉ូវ​កម្លាំង​G Park របស់​យើង មិន​ត្រឹមតែ​ជា​ភេសជ្ជៈ​វ​កម្លាំង ដែលមាន​រសជាតិ​ឆ្ងាញ់ និង​សម្បូរ​ទៅដោយ​វីតាមីន​ប៉ុណ្ណោះ​ទេ ថែមទាំង​មាន​មហា​រង្វាន់​ជាច្រើន​សន្ធឹក​ស​ន្ទា​ប់​ទៀតផង​។ រង្វាន់​មានដូចជា ម៉ូតូ​ហុងដា​សេរី​ថ្មី ចំនួន​១០០​រង្វាន់ ទឹកប្រាក់​សុទ្ធ​សរុប​ចំនួន​១០០​លាន​រៀល ទូរ​សព្ទ​ដៃ​៥០០០​រង្វាន់ កូន​បាស​១០០០០​រង្វាន់ G Park រាប់លាន​កំប៉ុង ជាមួយនឹង​រង្វាន់​ជាច្រើន​ទៀត​»៕
























 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com