កីឡាជាតិ
ជាតិ
អាស៊ី​អឺរ៉ុប​ទទួល​សូល​ទី​ឡូ ភ្នំពេញ​ក្រោ​ន​ស្វាគមន៍​ការពារជាតិ វិសាខា និង​ថា​យ​ហ្គឺ​រ​ជួបគ្នា​នៅ​អូឡាំពិក​
08, Jul 2018 , 11:46 am        
រូបភាព
ទិត្យ ឌីណា កីឡា​​ក​​រចំណូលថ្មី​រ​​បស់​​វិសាខា ដែល​​ផ្ទេរពី​​អគ្គស្នង​​កា​​រដ្ឋាន​​នគ​​របាល​​ជាតិ។ រូបថត CNCC
ទិត្យ ឌីណា កីឡា​​ក​​រចំណូលថ្មី​រ​​បស់​​វិសាខា ដែល​​ផ្ទេរពី​​អគ្គស្នង​​កា​​រដ្ឋាន​​នគ​​របាល​​ជាតិ។ រូបថត CNCC
ដោយ: រួបរួម
​ការប្រកួត​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​នៅ​ថ្ងៃអាទិត្យ​នេះ មាន​ជំនួប​៣​គូ​ចុងក្រោយ​សម្រាប់​សប្តាហ៍​ទី​១៣ ដោយ​អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត ស្វាគមន៍ សូល​ទី​ឡូ​អង្គរ​នៅ​ម៉ោង​៣​រសៀល បន្ទាប់មក​ក្រសួងការពារជាតិ ទៅលេង​នៅ​ទឹកដី​ភ្នំពេញ​ក្រោ​ន ហើយ​នៅ​ម៉ោង​៦​ដំណាលគ្នា​នោះ វិសាខា​តទល់​ជាមួយ​អង្គ​រថា​យ​ហ្គឺ​រ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​។​

 
​អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត ប៉ះ សូល​ទី​ឡូ​អង្គរ ម៉ោង​៣​រសៀល​នៅ​កីឡដ្ឋាន អេ​.​អ៊ី​.​យូ ស្ព​ត​ផាក​
​អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត​ស្ថិតនៅ​លេខ​៧​លើ​តារាង​ដោយមាន​១៨​ពិន្ទុ​ពី​ការប្រកួត​១២​លើក​កន្លងមក​។ ក្រោយ​ឈ្នះ​បី​ប្រកួត​ជាប់ៗ​គ្នា ពួកគេ​បាន​ចាញ់​ក្រុម​កំពូល​តារាង​បឹងកេត ៤-០ កាលពី​សប្តាហ៍​មុន​។ ដោយឡែក​សូល​ទី​ឡូ​អង្គរ ពួកគេ​ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ​១០ ដែល​មិនទាន់​ឆ្ងាយ​ពី​តំបន់​គ្រោះថ្នាក់​ឡើយ​។ បច្ចុប្បន្ន​ក្រុម​ដែល​ប្រើប្រាស់​កីឡដ្ឋាន​នៅ​ខេត្តសៀមរាប​មួយ​នេះ មានតែ​៨​ពិន្ទុ​ប៉ុណ្ណោះ​ក្នុង​ដៃ ហើយ​បាន​ចាញ់​បី​ប្រកួត​ជាប់ៗ​គ្នា ដោយ​សប្តាហ៍​មុន​រងគ្រោះ​ដោយសារ​ភ្នំពេញ​ក្រោ​ន ២-១ ។ កាលពី​ជើង​ទីមួយ អាស៊ី​អឺរ៉ុប បាន​យកឈ្នះ​ក្នុង​លទ្ធផល ២-១ ។​
 
​វិសាខា ជួប អង្គ​រថា​យ​ហ្គឺ​រ ម៉ោង​៦​ល្ងាច​នៅ​កីឡដ្ឋាន​កងយោធពល​ខេមរភូមិន្ទ (​ស្តា​ត​ចាស់​)
​ក្រុម​ចំណូល​ថ្មី វិសាខា ស្ថិតនៅ​លេខ​៣ ដោយមាន​២៦​ពិន្ទុ​។ ៥​ប្រកួត​កន្លងមក ពួកគេ​មិនទាន់​ស្គាល់​ចាញ់​ឡើយ ដោយ​កាលពី​សប្តាហ៍​មុន ពួកគេ​បាន​យកឈ្នះ អគ្គិសនី​កម្ពុជា ៤-០ ។ រីឯ​អង្គ​រថា​យ​ហ្គឺ​រ ស្ថិតនៅ​លេខ​៩​ដោយមាន​១១​ពិន្ទុ ពួកគេ​បាន​ចាញ់​៣​ប្រកួត​ជាប់​គ្នា ដោយ​លើកចុងក្រោយ​ចាញ់​ក្រសួងការពារជាតិ ២-០ ។ កាលពី​ជើង​ទីមួយ វិសាខា​បាន​យកឈ្នះ ២-០ ។​
 
​ភ្នំពេញ​ក្រោ​ន ជួប ក្រសួងការពារជាតិ ម៉ោង​៦​ល្ងាច​នៅ​កីឡដ្ឋាន RSN
​ភ្នំពេញ​ក្រោ​ន​ស្ថិតនៅ​លេខ​៥ ដោយមាន​៣​ពិន្ទុ​តាម​ពីក្រោយ​ក្រសួងការពារជាតិ​។ ក្រោយ​ចាញ់ និង​ស្មើ ភ្នំពេញ​ក្រោ​ន បានទទួល​ជ័យជម្នះ​ពីរលើក​ជាប់ៗ​គ្នា ដោយ​សប្តាហ៍​មុន​បានឈ្នះ​សូល​ទី​ឡូ​អង្គរ ២-១ ស្រប​ពេលដែល​ក្រសួងការពារជាតិ​ឈ្នះ អង្គ​រថា​យ​ហ្គឺ​រ ២-០ នឹង​ជា​ជ័យជម្នះ ៤​លើក​ជាប់ៗ​គ្នា​របស់​ពួកគេ​។ នៅ​ជើង​ទីមួយ ភ្នំពេញ​ក្រោ​ន​ទទួលបាន​៣​ពិន្ទុ​ជាមួយនឹង​ជ័យជម្នះ ២-០ ។​
 
​លទ្ធផល​កាលពី​ថ្ងៃ​សៅរ៍​៖
​បឹងកេត​រក្សា​កំណត់ត្រា​មិន​ស្គាល់​ចាញ់​ដើម្បី​បន្ត​ឈរលើ​កំពូល​តារាង​ជាមួយនឹង​ជ័យជម្នះ ៥-១ លើ​វេ​ស្ទើ​ន​ភ្នំពេញ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ ណាហ្គា​វើ​ល​នៅតែ​បន្ត​ប្រដេញ​តាម​ពីក្រោយ​៣​ពិន្ទុ បន្ទាប់ពី​ពួកគេ​បាន​យកឈ្នះ​អគ្គិសនី​កម្ពុជា ២-០ ។ ជាមួយគ្នានេះ ព្រះខ័ន​រាជ​ស្វាយរៀង បានបង្ហាញ​សមត្ថភាព​ដ៏​ល្អ​របស់ខ្លួន​ឡើងវិញ​តាមរយៈ​ជ័យជម្នះ ៤-០ លើ​ក្រុម​ភ្ញៀវ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​៕

Tag:
 មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​
  បាល់ទាត់​
© រក្សាសិទ្ធិដោយ thmeythmey.com