ពេល​ឪពុក​នៅមាន​កម្លាំង កូនចៅ​នៅ​ជុំវិញខ្លួន ពេល​ឪពុក​ចាស់ កូនចៅ​ចាកចេញ​អស់​

ពីនេះ ពីនោះ / មិនយល់...!
រូបត្លុក
ពេល​ឪពុក​នៅមាន​កម្លាំង កូនចៅ​នៅ​ជុំវិញខ្លួន ពេល​ឪពុក​ចាស់ កូនចៅ​ចាកចេញ​អស់​
08, Jul 2018 , 2:39 pm         1431
រូបភាព
​ភ្នំពេញ​៖ ពេល​កូនៗ មិនទាន់​ពេញវ័យ ឪពុកម្តាយ បានរស់នៅ​ជួបជុំគ្នា​ព្រឹកល្ងាច​យ៉ាង​សប្បាយរីករាយ​។ ពេល​កូនៗ​ធំ​ពេញវ័យ ពួក​កូនៗ​បាន​ចាក​ចេញពី​ឪពុកម្តាយ​ម្នាក់​ម្តងៗ​។ កូន​ខ្លះ​ក៏​ចេញទៅ​បន្ត​ការសិក្សា ឬ​ទៅរក​ការងារ​ធ្វើ​នៅ​ទី​ឆ្ងាយៗ​។ ឯ​កូន​ខ្លះ ក្រោយពី​មានគូស្រករ​ហើយ ក៏​ចាក​ចេញទៅ​កសាង​ខ្លួន​គ្រួសារ​មួយ មានផ្ទះ​សម្បែង​ដោយ​ខ្លួនឯង​។ សភាព​ដែល​ធ្លាប់តែ​អ៊ូរ​អរ​ជួបជុំ​កូនចៅ​នៅក្នុង​ផ្ទះ ក៏​ប្រែជា​ស្ងាត់ជ្រងុំ​។ មានតែ​សត្វ​ចិញ្ចឹម​ប៉ុណ្ណោះ ដែល​នៅក្បែរ​ខ្លួន​។ ការណ៍​នេះ បានធ្វើ​ឲ្យ​ឪពុកម្តាយ​មួយចំនួន មាន​អារម្មណ៍​ឯកោ ស្រងេះស្រងោច​។​


 

© រក្សាសិទ្ធិដោយ thmeythmey.com