ពីនេះ ពីនោះ
ពាក្យ «​ប្រទូស​» បើ​សរសេរ​ជា «​ប្រទូស្ត​» ក៏​មិន​ខុស​ដែរ​
08, Jul 2018 , 6:39 pm        
រូបភាព
ដោយ: ថ្មីៗ
​មហាជន​អាច​ប្រើពាក្យ »​ប្រទូស​« ក៏បាន ឬ​«​ប្រទូស្ត​» ក៏បាន​។ នេះ​បើតាម​ការបញ្ជាក់​ពី​សម្តេចព្រះសង្ឃរាជ ជួន​ណាត «​ប្រទូស ឬ​ប្រទូស្ត​» មានន័យថា  បៀតបៀន​, រករឿង​រកហេតុ​នាំ​ឲ្យ​អាក្រក់​, ឲ្យ​វិនាស​។ ប្រទូស​ប្រឆាំង ឬ​ប្រទូស​ប្រទាំង​។​

 
​មាន​ពាក្យ​ផ្សេងទៀត​ដែល​អាច​ប្រើ​បាន​ដូចគ្នា នោះ​គឺ  មិត្ត ឬ​មិត្រ​, សំអាង ឬ​សម្អាង​,​លំហ ឬ​លម្ហ ឬ​រំហ​, បម្រាស​ឬ បង្រាស​, បក្ស ឬ​បក្ខ ជាដើម​៕ 

Tag:
 ​ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com