ជាតិ
បាក់ឌុប
​បាក់​ឌុប​៖ ACU រើស​អ្នក​អង្កេត​ការណ៍​៥០០០​នាក់​
08, Jul 2018 , 5:39 pm        
រូបភាព
​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) ប្រកាស​ជ្រើសរើស​អ្នកស្ម័គ្រចិត្ត​ចូលរួម​អង្កេត​ការណ៍ នា​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) ថ្ងៃទី​២០-២១ ខែសីហា​ខាងមុខ ដែល​ចំនួន​ពី​៤ ៥០០ ទៅ​៥០០០​នាក់​។

 
​តាមរយៈ​សេចក្តីជូនដំណឹង​របស់​ខ្លួន កាលពី​ថ្ងៃទី​៣ ខែកក្កដា ACU នឹង​ទទួល​ចុះឈ្មោះ​ចំពោះ​អ្នក​មានបំណង​ស្ម័គ្រចិត្ត​ចូលរួម​អង្កេត​ការណ៍​នេះ ចាប់ពី​ថ្ងៃទី​១០ ខែកក្កដា រហូត​គ្រប់​ចំនួន​កំណត់​។​
 
​កាលពី​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០១៨ លោក ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ថា អ្នក​អង្កេត​ការណ៍​ប្រឡង​សញ្ញាបត្រ​បាក់​ឌុប​ឆ្នាំ​២០១៧-២០១៨ មាន​ជាង ៦​ពាន់​នាក់ មកពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ​(ACU)៕

Tag:
 បាក់​ឌុប​
  ACU
© រក្សាសិទ្ធិដោយ thmeythmey.com