ជាតិ
ពើង​គំនូរ រំលេច​រូបភាព​ដ៏​អស្ចារ្យ​មាន​អាយុកាល​ជាង​មួយ​ពាន់​ឆ្នាំ​
09, Jul 2018 , 8:19 am        
រូបភាព
ដោយ: ថ្មីៗ
​សៀមរាប​៖​តើ​អ្នក​បានដឹង​អ្វីខ្លះ​ពី «​ពើង​គំនូរ​»? តាមរយៈ​បដា​ផ្សព្វផ្សាយ​របស់​ក្រសួងបរិស្ថាន ពើង​គំនូរ ត្រូវបាន​កសាងឡើង​នៅ​សតវត្ស​ទី​១១ នៃ​គ​.​ស មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ត្រពាំង​ទឹម ឃុំ​តា​សៀម ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​។ តាមរយៈ​រូបភាព​នានា​នៃ​ពើង​គំនូរ បាន​រំលេច​ពី​រូបភាព​ដ៏​អស្ចារ្យ​នៃ សិល្បៈ​របស់​ខ្មែរ​ដែលមាន​អាយុកាល​ជាង​មួយ​ពាន់​ឆ្នាំ​មកហើយ​។​

 
​ពើង​គំនូរ ជាទី​តាំង​សំខាន់​មួយ​នៅ​សតវត្ស​ទី​១១ ដោយ​ទីនេះ​មាន​ចម្លាក់​មួយចំនួន ដូចជា​ចម្លាក់​ព្រះ​គណេស​ដៃ​៨ ចម្លាក់​លិង្គ ចម្លាក់​ព្រះ​វិស្ណុ​ផ្ទុំ ចម្លាក់​ព្រះ​ឥសូរ រូបគំនូរ​ត្រី​ប្រវែង​ប្រមាណ ១​ម៉ែត្រ​មាន​ពណ៌​ក្រហម​ព្រៀល​។ តាមរយៈ​សិលាចារឹក​ប្រហែល​ចារ​នៅ​សតវត្ស​ទី​១១ ពើង​គំនូរ​ជាទី​តាំងរបស់​ព្រះរាជ​គ្រូ​របស់​ព្រះមហាក្សត្រ​ឈ្មោះថា «​ព្រះ​សិវៈ​សោមៈ​» ក្នុងនោះ​សិលាចារឹក​ក៏បាន​បង្ហាញ​ពី​ព្រះបាទ​ជ័យវរ្ម័ន​ទី​២ ក្នុង​ឈ្មោះ​ជា​មរណនាម​ថា «​ព្រះ​បរមេស្វរៈ  និង​ភ្នំ​ម​ហេ​ន្ទ្រ ភ្នំ​គូលែន​»៕
 
​សូម​ទស្សនា​ទិដ្ឋភាព​ខ្លះៗ​ពី ពើង​គំនូរ ដែល​រូបភាព​ថត​ដោយ​លោក នួន រត្ន​ន៍ ដូចតទៅ​
 





























© រក្សាសិទ្ធិដោយ thmeythmey.com