តំបន់​ទេសចរណ៍​ជាច្រើន នឹង​បង្ហាញខ្លួន​នៅ​កោះ​ពេជ្រ​ក្នុង​ខែ​នេះ​

ជាតិ
សេដ្ឋកិច្ច
តំបន់​ទេសចរណ៍​ជាច្រើន នឹង​បង្ហាញខ្លួន​នៅ​កោះ​ពេជ្រ​ក្នុង​ខែ​នេះ​
09, Jul 2018 , 9:39 am         1290
រូបភាព
​ភ្នំពេញ​៖ សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា នឹង​រៀបចំ​ពិព័រណ៍​ទេសចរណ៍​ជាតិ (CATA Travel Fair) លើកដំបូង ក្រោម​ប្រធានបទ​កំណប់ទ្រព្យ​ទេសចរណ៍​កម្ពុជា នៅ​ថ្ងៃទី​២០ ដល់​ថ្ងៃទី​២២​ខែកក្កដា ខាងមុខនេះ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​។



​បណ្ដា​រមណីយដ្ឋាន សហគមន៍​ទេសចរណ៍ ក្រុមហ៊ុន​ទេសចរណ៍ អាកាសចរ សណ្ឋាគារ ភោជនីយដ្ឋាន​នានា នឹងដាក់​តាំង​បង្ហាញ​ផលិតផល និង​សេវាកម្ម​របស់ខ្លួន​ក្នុង​ពិព័រណ៍​នេះ ដែលមាន​ស្តង់​ចំនួន ១៥០ ។​
 
​ពិព័រណ៍​ទេសចរណ៍​ជាតិ​លើក​ទី​១​នេះ នឹងចូលរួម​ជំរុញ​ចលនា​ដើរ​កម្សាន្ត​ក្នុងស្រុក​របស់​ពលរដ្ឋ​ខ្មែរ​។ លោកស្រី ឆាយ ស៊ីវ​លីន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា (CATA) បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​រៀបចំ​ពិព័រណ៍​នេះ​ថា កម្មវិធី​នេះ​នឹង​ផ្ដល់ឱកាស​ដល់​សហគម​ន៍​ទេសចរណ៍​ក្នុងស្រុក មានឱកាស​ដាក់​បង្ហាញ​ផលិតផល​ទេសចរណ៍​ទៅដល់​ប្រជាពលរដ្ឋ ដើម្បី​ស្រូបយក​កំណើន​ទេសចរ​ក្នុង​គោលដៅ​ទេសចរណ៍​របស់ខ្លួន​។ 
 
​កម្មវិធី​ប្រូ​ម៉ូ​សិន​ពិសេស​ផ្សេងៗ កម្មវិធី​កម្សាន្ត ការធ្វើ​បទ​បង្ហាញ​លើ​ប្រធានបទ​ទេសចរណ៍ កម្មវិធី​ម្ហូបអាហារ នឹងត្រូវ​ធ្វើឡើង​ផងដែរ​ក្នុង​ពិព័រណ៍​នេះ​៕



Tag:
 ពិព័រណ៍​ទេសចរណ៍​ជាតិ​
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev123next