អត្ថបទពាណិជ្ជកម្ម
OPPO R15 Pro ម៉ូ​ដែល​ថ្មី សាមញ្ញ តែ​ទាក់ទាញ​ឥតខ្ចោះ​
08, Jul 2018 , 1:36 pm        
រូបភាព
​ប្រិយមិត្ត​ប្រាកដជា​ធ្លាប់​បានដឹង​រួចមកហើយ​ថា រាល់​ម៉ូ​ដែល​របស់ OPPO ដែល​បានចេញ​លក់​លើ​ទីផ្សារ តែងតែមាន​ភាពលេច​ធ្លោ និង​ភាព​ទាក់ទាញ​ផ្សេងៗ​គ្នា​។ សម្រាប់​ម៉ូ​ដែល OPPO R15 នេះ​វិញ ក៏មាន​លក្ខណៈពិសេស និង​រូបរាង មិន​ចាញ់​ម៉ូ​ដែល​ចុងក្រោយ​របស់​ក្រុមហ៊ុន​ដទៃទៀត​ដែរ ទំនើប​ទាំង​បច្ចេកវិទ្យា និង​ការ​រចនា​រូបរាង​បែប​សាមញ្ញ តែ​បង្កប់​ភាព​ឥតខ្ចោះ អាចនិយាយបាន​ថា​នេះ​ជា​ម៉ូ​ដែល​ទីមួយ​ដែល OPPO ផ្ដោតទៅលើ​ចំណុច Clean Design​។​
 
R15 Nebula Special Edition រចនា​លាយឡំ​ពណ៌​បី ក្នុង​សំបក​តែមួយ មាន​ពណ៌​ស៊ី​ជម្ពូ​, ស្វាយ និង​ខៀវ គែម​ព័ទ្ធជុំវិញ​ដោយ​អាលុយមីញ៉ូម ចំណែកឯ​ផ្នែក​ខាងមុខ​វិញ ពោរពេញ​ដោយ​កញ្ចក់​។ ការ​រចនា​រូបរាង​សាមញ្ញ​ប្រកបដោយ​ភាព​ឥតខ្ចោះ​លើ​ម៉ូ​ដែល​មួយ​នេះ ជាការ​សហការគ្នា​រវាង​ក្រុមហ៊ុន OPPO និង​លោក Karim Rashid អ្នក​ឌី​ហ្សា​ញ​ដ៏​ល្បី​បំផុត​មួយរូប ក្នុងប្រទេស​អាមេរិក​។ អតិថិជន​នឹង​បានឃើញ​សញ្ញា​ហត្ថលេខា នៅ​ផ្នែក​ខ្នង​ក្រោយ​ម៉ាស៊ីន តែ​ម៉ូ​ដែល​មួយ​នេះ មិនមាន​លក់​នៅក្នុង​ប្រទេស​កម្ពុជា​នោះទេ​។​


 
​ជា​ដំណឹង​ល្អ​មួយ សម្រាប់​អ្នកប្រើប្រាស់​ទូរស័ព្ទ​ដែល​ចូលចិត្ត​មើល​វីដេអូ និង​លេង​ហ្គេម​ច្រើន គឺ​ត្រូវ​ម៉ាច់​តែម្ដង ព្រោះ OPPO R15 Pro នេះ​មាន​អេក្រង់​: Super-V Display ទំហំ ៦,២៨ អ៊ី​ញ កម្រិត ២ ២៨០ x ១ ០៨០ ភី​កសែ​ល (​មាត្រដ្ឋាន ១៩:៩)​។ បន្ថែម​ពីនេះ ការលេង​ហ្គេម និង​ដំណើរការ​កម្មវិធី​ផ្សេងៗ ក្នុង​ទូរ​សព្ទ​របស់​អ្នក នឹង​កាន់​តែមាន​ភាពងាយស្រួល​ជាង​មុន ដោយសារ OPPO R15 Pro ភ្ជាប់​ជាមួយ​បន្ទះ​ឈី​ប​: Qualcomm Snapdragon 660 ជាមួយនឹង RAM: 6GB​។ ការរក្សារ​ទិន្នន័យ​ក៏​មិនបាច់​មានការ​ព្រួយបារម្ភ​ច្រើន​ពី​ទំហំ Space ទៀត​ដែរ ដោយសារតែ​ទូរស័ព្ទ​ត្រកូល R ដ៏​ពិ​សេសមួយ​នេះ មាន​ទំហំ​ផ្ទុក​ទិន្នន័យ​ដល់​ទៅ  128GB ហើយ​អាច​បន្ថែម​បាន​ដល់​ទៅ 256 GB ឯណោះ​។​
 
​អ្នកណាៗ​ក៏​ដឹង​ដែរ​ថា OPPO ជា​ក្រុមហ៊ុន​ដែល​ផលិត​ទូរ​សព្ទ​មាន​កាមេរ៉ា​មុខធំៗ​។  OPPO R15 Pro មាន​កាមេរ៉ា​មុខ​ទំហំ ដល់​ទៅ 20MP គាំទ្រ​មុខងារ Facial Unlock និង​បច្ចេកវិទ្យា AI ផ្ដល់​ភាពងាយស្រួល​ក្នុងការ​គ្រប់គ្រង​ទូរ​សព្ទ​អ្នក​ក្នុងការ Unlock ទូរស័ព្ទ​។​


 
​ចំណែកឯ​កាមេរ៉ា​ក្រោយ​វិញ មាន​ទំហំ​ដល់​ទៅ 20MP ឯណោះ ហើយ​លើក​នេះ OPPO R15 Pro ដាក់​កាមេរ៉ា​ក្រោយ​ភ្លោះ​ពីរ​គ្រាប់ 20+16MP ផ្ដល់​សមត្ថភាព​ថតរូប ដែល​អាច​និយាយបានថា​ស្ទើរតែ​មិនចាំបាច់​យក​កាមេរ៉ា Professional ដាក់​តាម​ខ្លួន​ឡើយ ព្រោះ​កម្រិត​នៃ​ការចាប់យក​រូបភាព​ពិតជា​គួរ​ឲ្យ​ចាប់អារម្មណ៍​មែនទែន​។​
 
​បញ្ហា​មួយចំនួន​ដែល​អ្នកប្រើប្រាស់​ទូរ​សព្ទ​បច្ចុប្បន្ន ព្រួយបារម្ភ​នោះ ទូរ​សព្ទ​ឆាប់​អស់​ថ្ម តែ​បញ្ហា​នេះ​នឹង​លែង​កើតមាន​ទៀតហើយ ដោយសារតែ  OPPO R15 Pro មាន​ថាមពល​ថ្ម ៣ ៤៣០mAh អម​បច្ចេកវិទ្យា​សាក​ថ្ម​រហ័ស VOOC ដោយ​អាច​សាក​បាន ១០០ ភាគរយ ប្រើពេល​ត្រឹមតែ ៦០ នាទី​តែប៉ុណ្ណោះ​។​
 
OPPO R15 Pro រូបរាង​សាមញ្ញ ផ្ដល់​ភាព​ឥតខ្ចោះ​មួយ​នេះ ប្រើ​ប្រព័ន្ធ​ប្រតិបត្តិ​: Android 8.1 Oreo ស្រោប​ផ្ទៃ​កម្មវិធី​ដោយ ColorOS 5.0 ដែល​រាល់​ពេលដែល​អ្នកបើក​ទូរ​សព្ទ​ម្ដងៗ ផ្ដល់​ភាព​ទាក់ទាញ​មួយ នឹកស្មាន​មិន​ដល់​។ ប្រិយមិត្ត​ទាំងអស់​អាច​រក OPPO R15 Pro តាម​បណ្ដា​ហាង​នានា​ក្នុង​ក្រុងភ្នំពេញ​៕





© រក្សាសិទ្ធិដោយ thmeythmey.com