បាក់​ឌុប​ឆ្នាំនេះ ក្រសួង​អប់រំ​គ្រោង​ចាយ​ជិត​៥​លាន​ដុល្លារ​

ជាតិ
បាក់ឌុប
បាក់​ឌុប​ឆ្នាំនេះ ក្រសួង​អប់រំ​គ្រោង​ចាយ​ជិត​៥​លាន​ដុល្លារ​
08, Jul 2018 , 7:39 pm         1104
រូបភាព
រូបភាពពី​​​ហ្វេស​​​ប៊ុក ក្រសួង​​​អប់រំ
រូបភាពពី​​​ហ្វេស​​​ប៊ុក ក្រសួង​​​អប់រំ
​ភ្នំពេញ​៖ ក្រសួង​អប់រំ យុវជន និង​កីឡា គ្រោង​ចំណាយ​ជិត​៥​លាន​ដុល្លារ​សម្រាប់​ដំណើរការ​ប្រឡង​បាក់​ឌុប ឆ្នាំ​២០១៨​នេះ​។ នេះ​បើតាម​លោក​រដ្ឋមន្ត្រី ហង់ ជួន ណា​រ៉ុ​ន ដែល​បាន​ថ្លែង​ក្នុង​សន្និសីទកាសែត ស្តីពី​ការរៀបចំ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ និង​បំពេញវិជ្ជា​កាលពីពេល​ក​ន្ល​ង​ទៅ​។ ក្នុង​សន្និសីទ​នេះ លោក​រដ្ឋមន្ត្រី ក៏​បញ្ជាក់ដែរថា ក្រសួង​នឹងមិន​រៀបចំ​ឲ្យ​មានការ​ប្រឡង​លើក​ទី​ពីរ​ឡើយ ព្រោះ​រដ្ឋ​ត្រូវ​ចំណាយ​ច្រើន​។ ម្យ៉ាង​ក្រសួង​បាន​ទុកពេល​ឲ្យ​សិស្ស​ត្រៀមខ្លួន​ជាច្រើន​ឆ្នាំ​មកហើយ​។​



​ការប្រឡង​បាក់​ឌុប​ឆ្នាំ​២០១៨ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២០ ខែសីហា ដោយមាន​បេក្ខជន​ប្រឡង​ទាំង​ថ្នាក់​វិទ្យាសាស្ត្រ និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​សរុប​ចំនួន ១១៧,០៦១​នាក់ និង​មាន​មណ្ឌល​ប្រឡង​ចំនួន​១៩៥ ។ ឯ​ការប្រកាស​លទ្ធផល ធ្វើឡើង នៅ​រសៀល​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៨ សម្រាប់​មណ្ឌល​ប្រឡង​នៅ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្ដាល និង​នៅ​ទី​១២ ខែកញ្ញា សម្រាប់​មណ្ឌល​ប្រឡង​នៅតាម​ខេត្ត​៕

Tag:
 បាក់​ឌុប​
 ​ ហង់ ជួន ណា​រ៉ុ​ន​
 ​ ចំណាយ
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev123next