អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
នាយករដ្ឋមន្ត្រី​ថៃ ទទូច​ឲ្យ​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​បញ្ឈប់​«​បង្កើត​សាច់រឿង​បន្ថែម​»​លើ​ករណី​ក្មេង​ទាំង​១២​និង​គ្រូបង្វឹក​
08, Jul 2018 , 9:19 pm        
រូបភាព
ដោយ:
​ប្រមុខ​របប​សឹក​ថៃ ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ចន្ទ អូ​ចា សម្តែង​ការ​ហាក់​ហួសចិត្ត​នឹង​ទង្វើ​របស់​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ចំនួន ដែល​យក​រឿង​បាត់​ក្មេង​ទាំង​១២​នាក់ និង​គ្រូបង្វឹក​ម្នាក់​នៅក្នុង​រ៉ូង​ភ្នំ​ទៅ​វិភាគ និង​បង្កើតជា​សាច់រឿង​ថ្មី​ដែល​លើសពី​ការពិត និង​គ្មាន​ការទទួលខុសត្រូវ​។

 
 
​លោកនាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ ចន្ទ​អូ​ចា សប្តាហ៍​នេះ​បានស្នើ​ឲ្យ​សាធារណជន​ចៀសវាង​ការបង្កើត​វិនាដ​កម្ម ឬ​សាច់រឿង​បន្ថែម​ដែល​ពាក់ព័ន្ធ​នឹង​ប្រតិបត្តិ​ការសង្គ្រោះ ខណៈ​ការជជែក​វែកញែក​តាម​បណ្តាញ​សង្គម​មាន​អ្នកខ្លះ​បន្ទោស គ្រូបង្វឹក​ពី​ការធ្វេសប្រហែស និង​ខ្លះទៀត​លើកសរសើរ​ពី​ភាពក្លាហាន​របស់​ពួកគេ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​ថៃ Bangkok Post​។ 
 
​ជាមួយនឹង​ការស្នើសុំ​ឲ្យ​សាធារណជន ចៀសវាង​ការបង្កើត​សាច់រឿង​ថ្មី លោកនាយក​រដ្ឋមន្ត្រី​ប្រា​យុទ្ធ ចន្ទ អូ​ចា ក៏បាន​ទទូច​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន រាយការណ៍​ព្រឹត្តិការណ៍​ប្រកបដោយ​ការទទួលខុសត្រូវ​។ លោក បាន​ឲ្យ​ដឹងថា ភ្នាក់ងារ​សង្គ្រោះ​កំពុងតែ​ជួយ​កុមារ​ទាំងនោះ ហើយ​លោក​ក៏បាន​ដាក់​បញ្ជា​ឲ្យ​មន្ត្រីខេត្ត​រក​មធ្យោបាយ​ល្អ​បំផុត​ដើម្បី​ធានាថា​កុមារ​ទាំងនោះ​មិន​រង​ផលប៉ះពាល់​ផ្នែក​ស្មារតី​។ 
 
​ប្រមុខ​របប​សឹក​រូបនេះ សង្កត់ធ្ងន់ថា អ្វី​ដែលជា​រឿង​សំខាន់​រដ្ឋាភិបាល​កំពុង​ធ្វើ​គឺ​ធា​នាពី​សុវត្ថិភាព​នៃ​ការជម្លៀស​ក្រុម​កុមារ និង​គ្រូបង្វឹក​របស់​ពួកគេ ហើយ​ស្វែងយល់ និង​រៀនសូត្រ​ពី​សកម្មភាព​របស់​ពួកគេ​ផង​។ 
 
​បន្ថែម​លើ​សេចក្តីថ្លែងការណ៍​របស់​នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​អភិវឌ្ឍ​សង្គម និង​សន្តិសុខ​ថៃ ក៏បាន​សុំ​ចិត្ត​សាធារណជន​កុំ​មានប្រតិកម្ម​ខ្លាំងពេក​លើ​ហេតុការណ៍​នេះ​។ តាម​ប្រព​ភព​ព័ត៌មាន​ដដែល​នោះ រដ្ឋមន្ត្រី អះអាងថា លោក មិន​ចង់ឃើញ​ប្រជាជន​បន្ទោស​ក្រុម​ទាំងនេះ ហើយក៏​មិន​ចង់​ឲ្យ​មាន​ការហៅ​ក្រុម​ទាំង​ថា​ជា​វីរៈបុរស​ដូចគ្នា ដ្បិត​នេះ គឺជា​ឧប្បទ្ទវហេតុ នោះទេ​។ 
 
​គួរ​ជម្រាប​ផងដែរ​ថា ហេតុការណ៍ នៃ​ការបាត់​ក្រុម​កីឡាករ​វ័យក្មេង និង​គ្រូបង្វឹក ហើយ​រកឃើញ​វិញ​របស់​ថៃ មានការ​ចាប់អារម្មណ៍​ខ្លាំង មិន​ត្រឹមតែ​ក្នុង​ក្របខណ្ឌ​ក្នុងស្រុក​ប៉ុណ្ណោះ​នោះទេ តែ​វា ទទួល​បានការ​ចាប់ពី​អាមរ​ម្មណ៍​ក្នុង​ក្របខណ្ឌ​អន្តរជាតិ​៕ 

Tag:
 ​ថៃ​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com