ជាតិ
បាក់ឌុប
បាក់​ឌុប​៖ បេក្ខជន​ដែល​ឲ្យ​គេ​ប្រឡង​ជំនួស ត្រូវ​ធ្លា​ក់ដោយ​ស្វ័យប្រវត្តិ និង​មិន​ឲ្យ​ប្រឡង​២​ឆ្នាំ​
08, Jul 2018 , 6:19 pm        
រូបភាព
​ភ្នំពេញ​៖ បេក្ខជន​ណា ដែល​ឲ្យ​គេ​មក​ប្រឡង​ជំនួស ត្រូវបាន​កំណត់​ឲ្យ​ធ្លាក់ និង​ផ្អាក​មិន​ឲ្យ​ចូលរួម​ប្រឡង​ចំនួន​២​ឆ្នាំ​។ ចំណែក​បេក្ខជន ដែល​មក​ប្រឡង​ជំនួស​គេ នឹង​បញ្ជូនទៅ​ស្ថាប័ន​មាន​សមត្ថកិច្ច ដើម្បី​ដោះស្រាយ​តាមផ្លូវ​ច្បាប់​។ នេះ​បើតាម​ក្រសួង​អប់រំ យុវជន និង​កីឡា​។​



​នេះ​ជា​ឆ្នាំ​ទី​៥​ហើយ ដែល​ក្រសួង​អប់រំ បាន​កែទម្រង់​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ហើយ​ដំណើរ​ការប្រឡង​ក្នុងឆ្នាំនេះ នៅតែ​បន្ត​រឹង​បណ្ដឹង​ដដែល​។  ក្រសួង​អប់រំ ក៏បាន​ចេញ​សេចក្ដីជូនដំណឹង​ជា​បន្តបន្ទាប់​ជុំវិញ​ដំណើរការ​ប្រឡង​នេះ តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្រសួង​ផងដែរ​។ 
 
​ទាក់ទង​នឹង​ករណី​ប្រឡង​ជំនួស ក្រសួង​អប់រំ បញ្ជាក់​យ៉ាង​ដូច្នេះ​៖ «​ចំពោះ​បេក្ខជន​ដែល​ឲ្យ​គេ​ប្រឡង​ជំនួស ត្រូវបាន​កំណត់​ឲ្យ​ធ្លាក់ និង​ផ្អាក​មិន​ឲ្យ​ប្រឡង​ពីរ​ឆ្នាំ​បន្តបន្ទាប់​។ ដោយឡែក បេក្ខជន​ដែល​ប្រឡង​ជំនួស​គេ នឹងត្រូវ​បញ្ជូនទៅ​ស្ថាប័ន​មាន​សមត្ថកិច្ច ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​ជា​ធរមាន​»​។​
 
​សូមបញ្ជាក់ថា សម័យ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៨ នឹង​ប្រព្រឹត្ត​ទៅនា​ថ្ងៃទី ២០ សីហា​ខាងមុខនេះ  ដោយមាន​បេក្ខជន​ប្រឡង​ចំនួន ១១៧.០៦១​នាក់ និង​មាន​មណ្ឌល​ប្រឡង​ចំនួន​១៩៥ មណ្ឌល ចែកចេញជា ៤.៧១៦​បន្ទប់ នៅ​រាជធានី​ខេត្ត​ទាំង​២៥​ទូទាំងប្រទេស​៕





Tag:
 អប់រំ​
 ​ ប្រឡង​
 ​ បាក់​ឌុប​
 ​ ជំនួស​
  ​ធ្លាក់​
© រក្សាសិទ្ធិដោយ thmeythmey.com