អត្ថបទពាណិជ្ជកម្ម
ស្អាត​បែប​តារា ជាមួយ​Samsung Galaxy A8 Star
09, Jul 2018 , 12:13 pm        
រូបភាព
​ក្រុមហ៊ុន​សាម​សុង បាន​សម្ពោធ​ទូរ​សព្ទ Samsung Galaxy A8 Star  ដែលជា​ទូរ​សព្ទ​ម៉ូ​ឌែ​ល​ថ្មី ក្នុង​គ្រួសារ​ត្រកូល​ស៊េរី A ដែលមាន​រូបរាង​ស្អាត ទាន់សម័យ និង​បង្ហាញ​ពី​ភាព​ស៊ី​វិ​ល័យ​ដ៏​ល្អឥតខ្ចោះ ជាមួយ​លក្ខណៈពិសេស​ដ៏​សម្បូរបែប​ជាច្រើន ដែល​បំពេញ​ទៅតាម​តម្រូវការ​របស់​អ្នកប្រើប្រាស់បច្ចុប្បន្ន​។

​ចំពោះ​លក្ខណៈ​លេចធ្លោ ដែល​គ្រាន់តែ​ឃើញ​ភ្លាម​ចាប់អារម្មណ៍​បំផុត នោះ​គឺ​អេក្រង់ FHD Super AMOLED (១២៨០ X ២២២០) ទំហំ ៦.៣ អ៊ី​ញ ដែល​បង្ហាញ​រូបភាព​ច្បាស់ ធំ​ទូលាយ និង​សក្តិសម​បំផុត សម្រាប់​អ្នក​ដែល​ចូលចិត្ត​លេង​ហ្គេម ទស្សនា​វីដេអូ ព្រោះ​អេក្រង់​នេះ មាន​មុខងារ​ផ្តល់​ពណ៌ និង​រូបភាព​ច្បាស់​កម្រិត​ខ្ពស់​បាន​យ៉ាង​ល្អ​។​



​ក្រៅពី​អេក្រង់​ដ៏​ធំ និង​កម្រិត​ភាពច្បាស់​ដ៏​លេចធ្លោ ចំណុច​ដ៏​ទាក់ទាញ​មួយទៀត​របស់ Samsung Galaxy A8 star  គឺ​បំពាក់​នូវ​កាមេរ៉ា​ភ្លោះ​ខាងក្រោយ ទំហំ ១៦ មេ​ហ្គា​ភិ​ច​សែ​ល​(F1.7) និង​កាមេរ៉ា​ខាងមុខ​ទំហំ ២៤ មេ​ហ្គា​ភិ​ច​សែ​ល​។ Galaxy A8 star  មានការ​រចនា​បែប​ថ្មី ដែលមាន​រាង​បញ្ឈរ​នៅ​កៀន​ខាងឆ្វេង និង  LED Flash នៅ​ពី​ខាងក្រោម​។​

​ម្យ៉ាងវិញទៀត Samsung Galaxy A8 star  ក៏​ភ្ជាប់​ជាមួយ​មុខងារ Live Focus ដែល​អាច​ចាប់យក​រូបភាព​ខាងមុខ​ច្បាស់ និង​ធ្វើ​ឲ្យ​ផ្ទៃ​ខាងក្រោយ​ព្រាល ព្រមទាំង​មុខងារ Selfie Focus ដែល​ត្រូវបាន​រចនា​ឡើងជា​ពិសេស សម្រាប់​ការថត​សែ​ល​ហ្វី​។ មុខងារ​នេះ ផ្តោតលើ​រូបអ្នក និង​មិត្តភក្តិ​របស់​អ្នក បាន​យ៉ាងច្បាស់ ស្រស់ស្អាត​និង​លេចធ្លោ ទៅតាម​ភាពទាន់សម័យ​នៃ​បច្ចេកវិទ្យា​កាមេរ៉ា នាពេល​បច្ចុប្បន្ន​។​

​ក្រៅពី​អេក្រង់ និង​កាមេរ៉ា ចំណុច​ខាងក្រោម​នេះ​ជា​លក្ខណៈសម្បត្តិ ដែល​យើង​គួរ​យល់ដឹង​អំពី​ទូរស័ព្ទដៃ​មួយ​នេះ​៖
-  បំពាក់​នូវ​RAM​ទំហំ ៤GB មេម៉ូរី​ទំហំ ៦៤GB និង​អាច​បន្ថែម​ម៉េ​ម៉ូ​រី​កាត micro SD រហូតដល់ ៤០០GB ។
-  ទូរស័ព្ទដៃ ស៊ីម​២ ។​
-  អាច​ប្រើប្រាស់ គណនី​បាន ២ (Dual Accounts) លើ​កម្មវិធី Facebook, Line, Viber, Telegram WeChat និង WhatsApp ជាដើម​។​
-  ល្បឿន​ដំណើរការ​ដោយ Octa- Core 2.2 GHz + 1.8 GHz ដែល​ធ្វើ​ឲ្យ​ទូរ​សព្ទ​ដំណើរការបាន​លឿន ទោះ​បើក​កម្មវិធី​ច្រើន​ក៏ដោយ​។
-  កម្លាំង​ថ្ម ៣,៧០០mAh ។
-  ស្កេ​ន​ផ្ទៃមុខ (Face Recognition) និង​ស្កេ​ន​ក្រ​យ៉ៅ​ម្រាមដៃ (Fingerprint) ។​



​ឥឡូវនេះ Samsung Galaxy A8 star បានដាក់​លក់​ជា​ផ្លូវការ នៅតាម​បណ្តា​ហាង​ទំនើប​សាម​សុង​និង​ដេប៉ូ​ចែកចាយ​ទូរ​សព្ទ​សាម​សុង​ទូទាំងប្រទេស​កម្ពុជា ជាមួយ​តម្លៃ ៥២៥ ដុល្លារ ដែល​ភ្ជាប់​ជាមួយ​ជម្រើស​២​ពណ៌ គឺ​ពណ៌​ខ្មៅ និង​ពណ៌​ស​។
​សម្រាប់​ព័ត៌មាន​បន្ថែម លោកអ្នក​អាច​ទំនាក់ទំនង​មកកាន់​លេខ ១៨០០ ២០៣ ២៣២ ៕

​(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com