កម្មការិនី​ជាង​២០០​នាក់ នៅ​ខេត្តតាកែវ បាន​ដួលសន្លប់ ពេល​កំពុង​បំពេញការងារ​
ជាតិ
សង្គមជាតិ
កម្មការិនី​ជាង​២០០​នាក់ នៅ​ខេត្តតាកែវ បាន​ដួលសន្លប់ ពេល​កំពុង​បំពេញការងារ​
09, Jul 2018 , 4:06 pm        
រូបភាព
​យ៉ាងហោចណាស់ កម្មការិនី ២៤៩​នាក់ បាន​ដួលសន្លប់​តៗ​គ្នា ខណៈ​កំពុងតែ​បំពេញការងារ នៅក្នុង​រោងចក្រ ប៉ុន តឹ​ស ហ្វ៊ូ​ត​វែ​រ អិ​ល​ធី​ឌី ស្ថិតនៅ​ភូមិ​ខ្លា​ក្រ​ហ៊ឹម ឃុំ​តា​ភេ​ម ស្រុក​ត្រាំកក់ ខេត្តតាកែវ​។ នេះ​បើតាម​គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ​។



​នគរបាលជាតិ បាន​ចុះផ្សាយ​ថា ស្នងការ​នគរបាល​ខេត្តតាកែវ លោក ឧ​ត្ត​ម​សេនីយ៍​ទោ សុខ  សំណាង បាន​ដឹកនាំ​កម្លាំង​នគរបាល​ដោយផ្ទាល់ និង​បាន​សហការ​ជាមួយ​កម្លាំង​ជំនាញ​ពាក់ព័ន្ធ ទៅ​ជួយសង្គ្រោះ​កម្មការិនី ដែល​ដួលសន្លប់​នាំទៅ​កាន់​មន្ទីរពេទ្យ​នានា ដើម្បី​ព្យាបាល​បន្ទាន់​។​

​នគរបាលជាតិ​បាន បន្ថែមថា រោងចក្រ​ដែលមាន​ឈ្មោះ​ខាងលើ មាន​កម្មករ​-​កម្មការិនី​សរុប​ចំនួន ៤២,០០​នាក់ ដោយ​ក្នុង​ចំនួន​នេះ បាន​ដួលសន្លប់ ២៤៩​នាក់​៕



Tag:
 កម្មករ​
  ​ដួលសន្លប់
© រក្សាសិទ្ធិដោយ thmeythmey.com
Array ( [0] => 66651 [1] => 9,16 [2] => កម្មការិនី​ជាង​២០០​នាក់ នៅ​ខេត្តតាកែវ បាន​ដួលសន្លប់ ពេល​កំពុង​បំពេញការងារ​ [3] => content [4] => [5] => កម្មករ​, ​ដួលសន្លប់ [6] => 111 [7] => 0 [8] => )