កីឡាអន្តរជាតិ
អន្តរជាតិ
៤​ក្រុម​ចុងក្រោយ​ក្នុង World Cup មាន​កីឡាករ Premier League ដល់​ទៅ​៤០​នាក់​
09, Jul 2018 , 4:27 pm        
រូបភាព
​ការប្រកួត​ពានរង្វាន់​កីឡាបាល់ទាត់​ពិភពលោក FIFA World Cup 2018 នៅរ​ស្ស៊ី ឈានចូល​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ​ហើយ ដោយ​ក្នុងនោះ​ក្រុម​ទាំង​៤​សុទ្ធសឹងតែ​មកពី​ទ្វីបអឺរ៉ុប​។ បារាំង នឹងត្រូវ​តទល់​ជាមួយ​បែលហ្ស៊ិក ហើយ​អង់គ្លេស​ប៉ះ​ក្រូ​អាស៊ី​ដើម្បី​រក​ពីរ​ក្រុម​ឈានទៅ​ដណ្តើមពាន​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ដែល​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី​១៥ ខែកក្កដា វេលា​ម៉ោង​១០​យប់ (​ម៉ោង​នៅ​កម្ពុជា​)​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ គិត​ត្រឹម​វគ្គ​១/២​ផ្តាច់ព្រ័ត្រ​នេះ ក្នុងចំណោម​កីឡាករ​សរុប​ទាំង​៤​ក្រុម ចំនួន​៩២​នាក់ មាន​៤០​នាក់​ឯណោះ​ដែល​កំពុង​ប្រកប​អាជីព​ក្នុង​ក្របខណ្ឌ Premier League នៃ​លី​គ​កំពូល​របស់​អង់គ្លេស​។



​ក្រៅពីនោះ​មាន​កីឡាករ ១២​រូប​មកពី La Liga របស់​អេ​ស្ប៉ា​ញ​, ៩​នាក់ មកពី Bundesliga របស់​អាល្លឺម៉ង់​, មកពី Ligue 1 របស់​បារាំង​ចំនួន​១២​នាក់ និង​អ៊ីតាលី Serie A ៨​នាក់​។​

​អង់គ្លេស ឬ តោ​កំណាច​បានបង្ហាញ​សម្ថ​ភាព​ដ៏​អស្ចារ្យ​ជាមួយនឹង​សមាសភាព​កីឡាករ​ក្មេងៗ​ច្រើន​ក្រោម​ការដឹកនាំ​របស់លោក Gareth Southgate ដើម្បី​ឈាន​មកដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ជា​លើកដំបូង​ចាប់តាំងពី​ឆ្នាំ​១៩៩០​មក​។​



​ទាំង ៤០​នាក់​មកពី Premier League មាន​កីឡាករ​របស់​អង់គ្លេស​២២​រូប បែលហ្ស៊ិក ១២​រូប បារាំង​៥​រូប និង​ក្រូ​អាស៊ី​១​រូប​។ កីឡាករ​អង់គ្លេស​ទាំង​២២​រូប​មានដូចជា Jordan Pickford (Everton), Nick Pope (Burnley), Trent Alexander-Arnold (Liverpool), Gary Cahill (Chelsea), Fabian Delph (Manchester City), Phil Jones (Manchester United), Harry Maguire (Leicester), Danny Rose (Tottenham Hotspur), John Stones (Manchester City), Kieran Trippier (Tottenham Hotspur), Kyle Walker (Manchester City), Ashley Young (Manchester United), Dele Alli (Tottenham Hotspur), Eric Dier (Tottenham Hotspur), Jordan Henderson (Liverpool), Jesse Lingard (Manchester United), Ruben Loftus-Cheek (Chelsea), Harry Kane (Tottenham), Marcus Rashford (Manchester United), Raheem Sterling (Manchester City), Jamie Vardy (Leicester), Danny Welbeck (Arsenal)​។

​បែលហ្ស៊ិក​ទាំង​១២​រូប​រួមមាន Thibaut Courtois (Chelsea), Simon Mignolet (Liverpool) Toby Alderweireld (Tottenham Hotspur), Christian Kabasele (Watford), Vincent Kompany (Manchester City), Jan Vertonghen (Tottenham Hotspur), Kevin de Bruyne (Manchester City), Mousa Dembele (Tottenham Hotspur), Marouane Fellaini (Manchester United), Eden Hazard (Chelsea), Michy Batshuayi (Chelsea), Nacer Chadli (West Brom), Romelu Lukaku (Manchester United)​។

​បារាំង​មាន​៥​រូប​រួមមាន Hugo Lloris (Tottenham Hotspur), Benjamin Mendy (Manchester City), Paul Pogba (Manchester United), N'Golo Kanté (Chelsea) និង Olivier Giroud (Chelsea)​។ ចំណែក​ក្រូ​អាស៊ី​ម្នាក់​គឺ​ខ្សែការពារ Dejan Lovren​របស់ Liverpool​។​

​តាម​ការយល់ឃើញ​រប​ស់លោក Southgate មូលហេតុ​ដែលមាន​កីឡាករ​ល្អៗ​លំដាប់​ពិភពលោក​លេង​ក្នុង​លី​គ​កំពូល​អង់គ្លេស​ច្រើន ដោយសារ​ពួកគេ​ទទួលបាន​ថ្លៃ​ពលកម្ម​ច្រើន​បំផុត​ជាង​លី​ក​ដ៏​ទៃ​។ អ្វីដែល​ពិសេស​នោះ​ស្ថិតក្នុង​វគ្គ ១/២ នេះ ក្នុងចំណោម​ក្រុម​ទាំង​៤ មាន​កីឡាករ​៣៣​ភាគ​រយដែល​លេង​នៅ Premier League បច្ចុប្បន្ន​៕


Tag:
 បាល់ទាត់​
  FIFA World Cup
© រក្សាសិទ្ធិដោយ thmeythmey.com