ជាតិ
រថយន្ត
ក្រុមហ៊ុន Mercedes ចែករំលែករបៀបត្រួតពិនិត្យប្រេងម៉ាស៊ីនរថយន្ត
× ភ្នំពេញ៖ ការដឹងពីកម្រិតប្រេងម៉ាស៊ីនរថយន្ត គឺជារឿងដែលចាំបាច់សម្រាប់ម្ចាស់រថយន្ត ពីព្រោះវាជាផ្នែកមួយនៃការថែទាំរថយន្ត ជួយសន្សំសំចៃ និងធ្វើឲ្យរថយន្ដរបស់លោកអ្នកស៊ីសាំងតិច ព្រមទាំងបានកាត់បន្ថយនូវការចំណាយផ្សេងៗទៀតផង។ ការដឹងពីកម្រិតប្រេងម៉ាស៊ីន ក៏ជារឿងចាំបាច់ដែរសម្រាប់ធានាការប្រើប្រាសបានយូររបស់រថយន្ត ពិសេសសុវត្ថិភាពនៅពេលលោកអ្នកត្រូវធ្វើដំណើរផ្លូវឆ្ងាយ។
ដូច្នេះលោកអ្នក ក៏គួរតែចេះពីរបៀបត្រួតពិនិត្យកម្រិតប្រេងម៉ាស៊ី និងគុណភាពរបស់ប្រេងម៉ាស៊ីនរថយន្តដែរ។ ខាងក្រោមនេះ ជាវីដេអូដែលបង្ហាញពីរបៀបត្រួតពិនិត្យប្រេងម៉ាស៊ីន ដែលចែករំលែកដោយក្រុមហ៊ុន Star Auto Cambodia ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខរថយន្ត Mercedes នៅប្រទេសកម្ពុជា។
សូមទស្សនាដូចតទៅ៖
Tag:
រថយន្ត
យានយន្ត
Mercedes
© រក្សាសិទ្ធិដោយ thmeythmey.com