អន្តរជាតិ
ថ្ងៃចន្ទនេះ កុមារ៤នាក់ទៀតត្រូវបានសង្គ្រោះចេញពីរូងភ្នំ Tham Luang តំបន់ទៅកាន់រូងភ្នំ Tham [Thum] Luang។ រូបថត AFP
× ប្រតិបត្តិការរបស់ក្រុមសង្គ្រោះ បានជួយដល់កុមារ៤រូបទៀត ចេញពីរូងភ្នំ Tham Luang ក្នុងខេត្ត Chiang Rai គិតត្រឹមល្ងាចថ្ងៃចន្ទនេះ។ សារព័ត៌មាន CNN បានចេញផ្សាយដោយផ្អែកលើសាក្សីដែលបានឃើញផ្ទាល់ភ្នែក។
សរុបមកពេលនេះ កុមារចំនួន៨រូបហើយ ដែលបានចេញផុតពីរូងភ្នំ ដែលពោរពេញទៅដោយទឹកជំនន់ ពោលគឺនៅសល់កុមារ៤នាក់ទៀត និងគ្រូបង្វឹកនៃក្រុមកីឡាបាល់ទាត់ Wild Boars របស់ពួកគេប៉ុណ្ណោះ។
បើតាមសាក្សី កុមារទី៥ ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរ Chiang Rai ជាមួយកុមារ៤រូបទៀតដែលត្រូវសង្គ្រោះកាលពីថ្ងៃអាទិត្យ។ រីឯកុមារបីរូបទៀត ក៏ទំនងជាត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដូចគ្នាផងដែរ។
អាជ្ញាធរ មិនទាន់បង្ហើបផ្លូវការពីអត្តសញ្ញាណកុមារដែលត្រូវបានសង្គ្រោះនោះឡើយ ហើយឪពុកម្តាយ និងអាណាព្យាបាលរបស់ពួកគេក៏ទាន់បានដំណឹងផ្លូវការនោះដែរ ដោយគ្រាន់តែលឺការបង្ហើបឈ្មោះមួយចំនួនប៉ុណ្ណោះ៕
© រក្សាសិទ្ធិដោយ thmeythmey.com