ជាតិ
បាក់ឌុប
ក្រសួង​អប់រំ ៖ ពិន្ទុ​ឆមាស​នៅ​សាលា មិន​បូក​ជាមួយ​ពិន្ទុ​ប្រឡង​បាក់​ឌុប​ឡើយ​
10, Jul 2018 , 8:13 am        
រូបភាព
​ភ្នំពេញ​៖ ដូច​ឆ្នាំមុនៗ​ដែរ ក្រសួង​អប់រំ យុវជន និង​កីឡា បានកំណត់​មិន​យក​ពិន្ទុ​ឆមាស​របស់​បេក្ខជន​នៅ​សាលា មក​បូក​ជាមួយ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) សម្រាប់​សិស្ស​ថ្នាក់​ទី​១២ ឡើយ​។ ការសម្រេច​របស់​ក្រសួង​អប់រំ​នេះ គឺជា​ការ​រឹតបន្ដឹង​គុណភាព​វិស័យ​អប់រំ​នៅ​កម្ពុជា​។



​លោក រស់ សា​លីន អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រាប់​សា​ព័ត៌មាន​ថ្មីៗ​ថា ការប្រឡង​បាក់​ឌុប​ឆ្នាំ​២០១៨ គឺ​យកតែ​ពិន្ទុសរុប​បាន​ពី​ការប្រឡង​ថ្នាក់ជាតិ​តែប៉ុណ្ណោះ ពោលគឺ​ពិន្ទុ​ឆមាស​ដែល​សិស្ស​មាននៅ​ក្នុង​ថ្នាក់ មិនត្រូវ​បាន​បូក​ជាមួយ​ការប្រឡង​ថ្នាក់ជាតិ​ឡើយ​។ ក្រសួង​អប់រំ បានសម្រេច​បែបនេះ ដើម្បី​ឲ្យ​សិស្ស​ខិតខំ​រៀនសូត្រ ស្របតាម​គោលនយោបាយ​ពង្រឹងគុណភាព​អប់រំ ក្រោម​ពាក្យស្លោក​ថា «​អ្នកចេះ គឺជា​ប់​»​។​

​សូមបញ្ជាក់ថា បេក្ខជន​មានឈ្មោះ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ចំណេះដឹង​ទូទៅ និង​បំពេញវិជ្ជា មាន​ចំនួន ១១៧ ,០៦១ នាក់ ក្នុងសម័យ​ប្រឡង ថ្ងៃទី ២០-២១ សីហា ឆ្នាំ ២០១៨ នេះ ។ មណ្ឌល​ប្រឡង​ចំនួន​១៩៥ មណ្ឌល ចែកចេញជា​៤,៧១៦​បន្ទប់ នៅ​រាជធានី​ខេត្ត ទាំង​២៥ ទូទាំងប្រទេស​៕





Tag:
 អប់រំ​
  បាក់​ឌុប​
  រស់ សា​លីន​
© រក្សាសិទ្ធិដោយ thmeythmey.com