ជាតិ
បាក់ឌុប
ក្រសួងអប់រំ ៖ ពិន្ទុឆមាសនៅសាលា មិនបូកជាមួយពិន្ទុប្រឡងបាក់ឌុបឡើយ
× ភ្នំពេញ៖ ដូចឆ្នាំមុនៗដែរ ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់មិនយកពិន្ទុឆមាសរបស់បេក្ខជននៅសាលា មកបូកជាមួយការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម្រាប់សិស្សថ្នាក់ទី១២ ឡើយ។ ការសម្រេចរបស់ក្រសួងអប់រំនេះ គឺជាការរឹតបន្ដឹងគុណភាពវិស័យអប់រំនៅកម្ពុជា។
លោក រស់ សាលីន អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានប្រាប់សាព័ត៌មានថ្មីៗថា ការប្រឡងបាក់ឌុបឆ្នាំ២០១៨ គឺយកតែពិន្ទុសរុបបានពីការប្រឡងថ្នាក់ជាតិតែប៉ុណ្ណោះ ពោលគឺពិន្ទុឆមាសដែលសិស្សមាននៅក្នុងថ្នាក់ មិនត្រូវបានបូកជាមួយការប្រឡងថ្នាក់ជាតិឡើយ។ ក្រសួងអប់រំ បានសម្រេចបែបនេះ ដើម្បីឲ្យសិស្សខិតខំរៀនសូត្រ ស្របតាមគោលនយោបាយពង្រឹងគុណភាពអប់រំ ក្រោមពាក្យស្លោកថា «អ្នកចេះ គឺជាប់»។
សូមបញ្ជាក់ថា បេក្ខជនមានឈ្មោះប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះដឹងទូទៅ និងបំពេញវិជ្ជា មានចំនួន ១១៧ ,០៦១ នាក់ ក្នុងសម័យប្រឡង ថ្ងៃទី ២០-២១ សីហា ឆ្នាំ ២០១៨ នេះ ។ មណ្ឌលប្រឡងចំនួន១៩៥ មណ្ឌល ចែកចេញជា៤,៧១៦បន្ទប់ នៅរាជធានីខេត្ត ទាំង២៥ ទូទាំងប្រទេស៕
Tag:
អប់រំ
បាក់ឌុប
រស់ សាលីន
© រក្សាសិទ្ធិដោយ thmeythmey.com